ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាតំណាងរាស្រ្តអាមេរិកបើកធ្វើសវនាការពាក់ព័ន្ធនឹងចិន ក្រសួងការបរទេសចិនថ្លែងថា សូមបញ្ឈប់ការមួលបង្កាច់បក្សកុម្មុយនីស្តចិន!
2023-03-02 10:57:07cri
Share with:

      ពេលថ្មីៗកន្លងទៅនេះ គណៈកម្មការពិសេសអំពីបញ្ហាចិននៃសភាតំណាងរាស្រ្តអាមេរិកបានបើកធ្វើសវនាការអំពី"ការគំរាមកំហែងរបស់បក្សកុម្មុយនីស្តចិនចំពោះសហរដ្ឋអាមេរិក”។ពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១ខែមីនា លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ភាគីចិនទាមទារឱ្យស្ថាប័ននិងបុគ្គលពាក់ព័ន្ធនៃប្រទេសអាមេរិកបោះបង់ចោលទស្សនៈលំអៀងផ្នែកមនោគមវិជ្ជាក៏ដូចជាគំនិតសង្គ្រាមត្រជាក់និងទស្សនៈផលបូកសូន្យ ហើយប្រើក្រសែភ្នែកប្រកបដោយសត្យានុម័តនិងមានវិចារណញ្ញាណទៅមើលពីប្រទេសចិននិងទំនាក់ទំនងរវាងចិននិងអាមេរិក បញ្ឈប់ការប្រើប្រាស់ព័ត៌មានក្លែងក្លាយដើម្បីផ្សព្វផ្សាយគំនិតស្តីពីការគំរាមកំហែងរបស់ប្រទេសចិន បញ្ឈប់ការមួលបង្កាច់បក្សកុម្មុយនីស្តចិន ក៏ដូចជាបញ្ឈប់ការចាប់ពង្រត់ទំនាក់ទំនងរវាងចិននិងអាមេរិក ដើម្បីស្វែងរកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនទៀត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស