ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្រ្តីក្រិក៖ឧបទ្ទវហេតុរថភ្លើងបុកគ្នាបណ្តាលមកពីកំហុសរបស់មនុស្ស
2023-03-02 10:58:24cri
Share with:

      យប់ថ្ងៃទី១ខែមីនា លោកMitsotakisនាយករដ្ឋមន្រ្តីក្រិកបានថ្លែងថា ការស៊ើបអង្កេតចំពោះឧបទ្ទវហេតុរថភ្លើងបុកគ្នាដែលបានកើតឡើងនៅតំបន់ភាគកណ្តាលនៃប្រទេសក្រិកនាពេលថ្មីៗកន្លងទៅនេះបានធ្វើឡើងដោយគ្រប់ជ្រុងជ្រោយ តាមទិន្នន័យដែលប្រមូលបាននាពេលបច្ចុប្បន្ននេះបង្ហាញថា ឧបទ្ទវហេតុលើកនេះគឺបណ្តាលមកពីកំហុសរបស់មនុស្ស។

      ពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ លោកMitsotakisបានលើកឡើងថា រដ្ឋាភិបាលក្រិកនឹងបង្កើតគណៈកម្មការអ្នកជំនាញអន្តរបក្សដ៏ឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតដោយគ្រប់ជ្រុងជ្រោយនូវមូលហេតុនៃឧបទ្ទវហេតុ ព្រមទាំងត្រួតពិនិត្យអំពីបញ្ហាពន្យារពេលក្នុងរយៈពេលយូរដែលបានលេចចេញក្នុងការអនុវត្តគម្រោងសាងសង់ផ្លូវដែក។ បើមើលពីទិន្នន័យដែលប្រមូលបាននាពេលបច្ចុប្បន្ននេះយើងឃើញថា ឧបទ្ទវហេតុលើកនេះគឺបណ្តាលមកពីកំហុសរបស់មនុស្ស៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស