ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបហាមឃាត់មន្ត្រីនិងបុគ្គលិកដំឡើងកម្មវិធី TikTok ក្រសួងការបរទេសចិនថ្លែងថា នេះនឹងបំផ្លាញដល់ជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះបរិយាកាសអាជីវកម្មនិងពាណិជ្ជកម្មនៅសហភាពអឺរ៉ុប
2023-03-02 11:00:21cri
Share with:

តាមការផ្សាយដំណឹងឱ្យដឹងថា សហភាពអឺរ៉ុបនិងសភាអឺរ៉ុបបានហាមឃាត់មន្ត្រីនិងបុគ្គលិកដំឡើងកម្មវិធី TikTok លើទូរស័ព្ទរបស់ពួកគេ ។ ទាក់ទិនអំពីករណីនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំណួរក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី១ខែមីនាថា សហភាពអឺរ៉ុបអះអាងថា ខ្លួនជាទីផ្សារដែលបើកទូលាយបំផុតនៅទូទាំងពិភពលោក ប៉ុន្តែថ្មីៗកន្លងទៅនេះ បានចាត់វិធានការដាក់កំហិតឥតឈប់ឈរ ដើម្បីគាបសង្កត់សហគ្រាសប្រទេសដទៃទៀតដោយយកសន្តិសុខជាតិធ្វើជាលេស ទង្វើនេះនឹងបំផ្លាញដល់ជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះបរិយាកាសអាជីវកម្មនិងពាណិជ្ជកម្មនៅសហភាពអឺរ៉ុប ។

លោកស្រី Mao Ning បានគូសបញ្ជាក់ថា ភាគីអឺរ៉ុបគួរតែនិយាយបែបណាធ្វើបែបហ្នឹង គោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងការប្រកួតប្រជែងដោយយុត្តិធម៌ បញ្ឈប់ប្រើប្រាស់គំនិតសន្តិសុខជាតិដោយខុសទំនង ដើម្បីផ្តល់បរិយាកាសអាជីវកម្មនិងពាណិជ្ជកម្មដែលបើកទូលាយ យុត្តិធម៌ មានតម្លាភាពនិងមិនរើសអើងដល់សហគ្រាសនៃប្រទេសនានា ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស