ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ហេតុការណ៍ “រថភ្លើងផ្ទុកសារធាតុពុល”លាតត្រដាងនូវបញ្ហាធ្ងន់ធ្ងរនៃប្រជាធិបតេយ្យនិងនយោបាយបែបអាមេរិក
2023-03-02 10:54:48cri
Share with:

      “ខ្ញុំព្រួយបារម្ភណាស់ ពួកគេថា ខ្យល់អាកាសអត់មានបញ្ហាអីទេ ប៉ុន្តែ ខ្ញុំមិនជឿទេ ។” និយាយដល់ហេតុការណ៍រថភ្លើងរអិលធ្លាក់ផ្លូវដែលបណ្តាលឱ្យធ្លាយសារធាតុគីមីផ្ទុកជាតិពុលចេញមកក្រៅ ដែលបានកើតឡើងកាលពីមួយខែមុន លោកស្រី មែនទី អ្នកក្រុងដែលស្នាក់នៅក្រុងEast Palestine រដ្ឋ Ohio របស់អាមេរិកបានថ្លែងថា គាត់មិនជឿពាក្យសំដីរបស់មន្ត្រីរដ្ឋាភិបាលទេ ពីព្រោះលោកស្រីនិងកូនប្រុសរបស់គាត់កើតមានបញ្ហាសុខភាពជាបន្តបន្ទាប់ ។

      នៅចុងខែកុម្ភៈ លោក Michael Regan ប្រធានរដ្ឋបាលការពារបរិស្ថានរបស់អាមេរិក បានទៅកាន់ទីកន្លែងកើតហេតុម្តងទៀត លោកបានប្រាប់ទៅកាន់ប្រជាពលរដ្ឋក្នុងតំបន់ថា ទឹកនិងខ្យល់អាកាសគឺមានសុវត្ថិភាព ។ ប៉ុន្តែ មួយថ្ងៃមុន លោកស្រី ជូទីស អិនគឺ អតតីអ្នកទទួលខុសត្រូវនៃតំបន់ទីពីររបស់រដ្ឋបាលការពារបរិស្ថានអាមេរិកបានប្រាប់ទៅកាន់ប្រព័ន្ធសារព័ត៌មានថា ប្រជាជនក្នុងតំបន់នោះកើតមានជំងឺដោយសារមូលហេតុម្យ៉ាង វាច្បាស់ណាស់ថា ខ្យល់អាកាសនិងទឹកមានបញ្ហា ។

      អាកប្បកិរិយាផ្ទុយគ្នាយ៉ាងស្រឡះទាំងពីរនេះ បានបង្ហាញឱ្យឃើញថា ក្នុងការជួយសង្គ្រោះនិងការពិនិត្យអង្កេត ស្ថាប័នរដ្ឋាភិបាលអាមេរិកបាននិយាយពាក្យសម្តីកុហក ។ ទន្ទឹមនឹងពេលវេលាបានរំកិលទៅមុខ ផលវិបាកជាលក្ខណៈគ្រោះមហន្តរាយដែលបណ្តាលមកពីហេតុការណ៍ “រថភ្លើងផ្ទុកសារធាតុពុល” បានលេចចេញឥតឈប់ឈរ ។ ប្រជាជនក្នុងតំបន់កាន់តែច្រើនឡើងៗ កើតមានជំងឺរលាកបំពង់ខ្យល់និងជំងឺផ្សេងទៀត ។ តាមការប៉ាន់ប្រមាណរបស់មន្ទីរធនធានធម្មជាតិរបស់រដ្ឋ  Ohio អាមេរិក នៅថ្ងៃទី២៣ ខែកុម្ភៈបានឱ្យដឹងថា បន្ទាប់ពីកើតមានហេតុការណ៍រថភ្លើងរំកិលធ្លាក់ផ្លូវ  ក្នុងផ្ទៃទឹកត្រូវបំពុលនៅក្បែរកន្លែងកើតហេតុ មានសត្វចំនួនជិត៤ម៉ឺន ៤ពាន់ក្បាលស្លាប់ ។ ព្រមពេលជាមួយគ្នានេះ ឥទ្ធិពលបណ្តាលមកពីហេតុការណ៍ “រថភ្លើងផ្ទុកសារធាតុពុល” រំកិលធ្លាក់ផ្លូវបាននិងកំពុងរីករាលដាលទៅកាន់រដ្ឋផ្សេងទៀត ។

      ប៉ុន្តែ ប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខបរិស្ថាន ប្រតិកម្មភ្លាមៗរបស់អ្នកនយោបាយអាមេរិក គឺ “ទម្លាក់កំហុសឱ្យគេ ” ។ ឆ្លងតាមរយៈដំណាក់កាលដំបូងដែលមាន“ភាពស្ងប់ស្ងាត់” ហេតុការណ៍ “រថភ្លើងផ្ទុកសារធាតុពុល”ដែលកើតនៅរដ្ឋ  Ohio បានក្លាយទៅជាបញ្ហាពិភាក្សាថ្មីក្នុងការបដិបក្ខគ្នារវាងបក្សទាំងពីររបស់អាមេរិកភ្លាមៗ ។

      មួយផ្នែក ធ្វើព្រងើយកន្តើយមិនអើពើនឹងសុខភាពរបស់ប្រជាពលរដ្ឋ មួយផ្នែកទៀត ប្រញាប់បដិបក្ខគ្នានិង “ទម្លាក់កំហុស”ឱ្យគ្នាទៅវិញទៅមក ។ ប្រការនេះ ធ្វើឱ្យកាសែត «ញូវយ៉ក ថាមស៍ » មានអារម្មណ៍ថា នយោបាយបានជ្រាបចូលក្នុងហេតុការណ៍រថភ្លើងរំកិលធ្លាក់ផ្លូវនៅរដ្ឋ  Ohio  អ្នកនយោបាយរបស់បក្សទាំងពីរបាននាំគ្នាធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីជំរុញការសម្រេចគោលបំណងនយោបាយរបស់ខ្លួន ។ មជ្ឈដ្ឋានខាងក្រៅក៏មើលកាន់តែច្បាស់ថា ក្រោមប្រព័ន្ធ “ប្រជាធិបតេយ្យ”បែបអាមេរិកអស់សុពលភាព ក្នុងក្រសែភ្នែករបស់អ្នកនយោបាយ មានតែផលប្រយោជន៍ផ្ទាល់ខ្លួននិងធ្វើការសំដែងឱ្យគេមើល  មិនបានគិតដល់កង្វល់និងបញ្ហាត្រូវដោះស្រាយជាបន្ទាន់របស់ប្រជាពលរដ្ឋទាល់តែសោះ ។

      បើក្រឡេកមើលឱ្យកាន់តែស៊ីជម្រៅអាចឃើញថា ក្នុងមួយឆ្នាំ គិតជាមធ្យម អាមេរិកកើតមានហេតុការណ៍រថភ្លើងរំកិលធ្លាក់ផ្លូវច្រើនដល់១៧០០ករណី ប្រការនេះអាចបង្ហាញឱ្យឃើញថា រូបមន្តអភិវឌ្ឍន៍និងបរិយាកាសនយោបាយរបស់មូលធននិយមដែលផ្តោតសំខាន់ទៅលើសេរីភាព បានលេចចេញបញ្ហាយ៉ាងធ្ងន់ធ្ងរ ។ ខណៈពេលដែលការបដិបក្ខគ្នាជាក្រុមមានភាពកាន់តែខ្លាំងក្លា និង “ប្រជាធិបតេយ្យ”អស់សុពលភាព និយាយចំពោះប្រជាជនអាមេរិក សូម្បីតែសុវត្ថិភាពនិងសុខភាពដែលជាសិទ្ធិមូលដ្ឋានបំផុត ក៏ពិបាកធានាបានដែរ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស