លោក Xi Jinping ធ្លាប់លើកឡើងថា “បើចង់ស្គាល់ប្រវត្តិសាស្ត្រ១ពាន់ឆ្នាំរបស់ប្រទេសចិន សូមទៅក្រុងស៊ីអាន។ ” បេតិកភ័ណ្ឌវប្បធម៌និងប្រវត្តិសាស្ត្ររបស់ក្រុងស៊ីអានជាតឹកតាងនៃដំណាក់កាលកំពូលនៃអរិយធម៌ប្រជាជាតិចិន។ ក្រុងស៊ីអាននៅសម័យបុរាណត្រូវហៅថា “ឆាងអាន” ដែលមានន័យថា “អភិបាលកិច្ចប្រកបដោយសន្តិសុខយូរអង្វែង ” ។ នៅសម័យខៃយាន់(713-741,唐朝开元年间) ស្តេចរាជវង្សថាងបានខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍកម្លាំងជាតិគ្រប់វិស័យឱ្យឡើងដល់កម្រិតរុងរឿងបំផុត ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោក។ រាជវាំងកាលនោះគឺសង់នៅទីតាំងកំពែងក្រុងបុរាណនៃក្រុងស៊ីអាននាសព្វថ្ងៃ។ ក្រុងនេះធ្លាប់ជារាជធានីនៃរជ្ជកាលចំនួន១៣ ខណៈកំពែងបុរាណគឺជាសក្ខីដ៏រស់រវើកនៃប្រវត្តិសាស្ត្រថ្កុំថ្កើងបំផុតនៃប្រទេសចិន៕