ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតអបអរសាទរខួបទី៩០នៃការបង្កើតសាលាបក្សនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាពិធីបើកបវេសនកាលរដូវផ្ការីកឆ្នាំ២០២៣នៃសាលាបក្ស
2023-03-02 10:55:35cri
Share with:

      ថ្ងៃទី១ខែមីនា សាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើមហាសន្និបាតអបអរសាទរខួបទី៩០នៃការបង្កើតសាលាបក្សនិងជាពិធីបើកបវេសនកាលរដូវផ្ការីកឆ្នាំ២០២៣នៃសាលាបក្ស។ លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមមហាសន្និបាត ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ លោកបានសង្កត់ធ្ងន់ថា គោលបំណងដើមរបស់សាលាបក្សដែលមិនដែលកែប្រែជាប់រហូតមកគឺបណ្តុះបណ្តាលធនធានមនុស្សជូនបក្សនិងផ្តល់ជាមតិយោបល់ដល់បក្ស។ សាលាបក្សគ្រប់ជាន់ថ្នាក់ត្រូវប្រកាន់ខ្ជាប់គោលបំណងដើមនេះ ខិតខំព្យាយាមនិងហ៊ានដើរឆ្ពោះទៅមុខ ដើម្បីរួមចំណែកថ្មីដល់ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាជំរុញដោយគ្រប់ជ្រុងជ្រោយនូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ

អ្នកបកប្រែ:郑磊
ប្លុកពិសេស