ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតសួរសុខទុក្ខជូនលោកស្រីKaterínaSakellaropoúlouប្រធានាធិបតីក្រិកស្តីពីឧប្បត្តិហេតុរថភ្លើងបុកគ្នានៅក្រិក
2023-03-02 14:52:44cri
Share with:

      ថ្ងៃទី១ខែមីនា  លោកXiJinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតសួរសុខទុក្ខជូនលោកស្រី Katerína Sakellaropoúlouប្រធានាធិបតីក្រិកស្តីពីឧប្បត្តិហេតុរថភ្លើងបុកគ្នា។

      លោកXiJinpingបានមានប្រសាសន៍ថា  ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយទទួលដំណឹងថា មានឧប្បត្តិហេតុរងភ្លើងបុកគ្នានៅប្រទេសក្រិក  ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសយ៉ាងច្រើន ។

     ខ្ញុំសូមតាងនាមឱ្យរដ្ឋាភិបាលនិងប្រជាជនចិន សម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នករងគ្រោះ  ហើយចូលរួមរំលែកទុក្ខយ៉ាងស្មោះចំពោះក្រុមគ្រួសារជនរងគ្រោះ និងជូនពរអ្នករងរបួសឱ្យជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស