ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Lukashenko ប្រធានាធិបតីបេឡារុស
2023-03-02 10:13:01cri
Share with:

      ថ្ងៃទី១ ខែមីនា នៅវិមានសភាប្រជាជនចិន លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Lukashenko ប្រធានាធិបតីបេឡារុស ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។

      ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ខែកញ្ញា ឆ្នាំមុន នៅក្រុង Samarkand  ប្រទេសយើងទាំងពីរបានរួមគ្នាប្រកាសពីការលើកកម្ពស់ទំនាក់ទំនងរវាងចិននិងបេឡារុសឱ្យឡើងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈ ដែលបានបំពេញបន្ថែមនូវកម្លាំងចលករយ៉ាងខ្លាំងដល់កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ។ ប្រទេសចិនរីករាយរួមសហការជាមួយបេឡារុស ជំរុញឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរទទួលបានការអភិវឌ្ឍដោយរឹងមាំ ប្រកបដោយសិ្ថរភាពនិងកម្រិតខ្ពស់ ។ ប្រទេសចិនសូមកោតសរសើរខ្ពស់ចំពោះបេឡារុសដែលបានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់គោលជំហរដ៏ត្រឹមត្រូវរបស់ចិនក្នុងបញ្ហាពាក់ព័ន្ធតៃវ៉ាន់ ស៊ីនជាំង ហុងកុងនិងសិទ្ធិមនុស្សជាដើម ។

      ជាការឆ្លើយតប លោក Lukashenko បានថ្លែងថា ជានិច្ចកាល ដួងចិត្តរបស់ប្រជាជនបេឡារុសតែងតែស្ថិតនៅជាមួយប្រជាជនចិនជាប់រហូត ហើយនឹងឈរនៅជាមួយប្រទេសចិនយ៉ាងមុតមាំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ បេឡារុសសូមគាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិនក្នុងការគាំពារផលប្រយោជន៍ជាស្នូលរបស់ខ្លួន គាំទ្រយ៉ាងមុតមាំនិងចូលរួមយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល និងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍសកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping



អ្នកបកប្រែ:郭翔青
ប្លុកពិសេស