ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវដែលលោក Xi Jinping យកចិត្តទុកដាក់៖ ផ្លូវស្តារអភិវឌ្ឍនៃ “កោះឯកោលើទីខ្ពង់រាប”
2023-03-02 10:15:49cri
Share with:

      មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនជាទូទៅមួយឆ្នាំធ្វើម្តងនៅខែមីនា។ ពីឆ្នាំ២០១៣មក លោក Xi Jinping   អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានពិគ្រោះពិភាក្សាផ្ទាល់នឹងតំណាងសភាមកពីបណ្តាភូមិឃុំ ស្រុក ក្រុងខេត្តជាច្រើនរបស់ចិន ដើម្បីតាមដានថាតើការរំពឹងទុករបស់ប្រជាជនគ្រប់កន្លែងត្រូវអនុវត្តក្លាយជាការពិតដោយរបៀបណា ។

         ស្រុក Motuo  ស្ថិតនៅភាគអាគ្នេយ៍នៃទីខ្ពង់រាប Qinghai-Xizang   ធ្លាប់ជាស្រុកតែមួយគត់របស់ប្រទេសចិនដែលគ្មានផ្លូវថ្នល់។ ទីនេះត្រូវបានភ្នំហិម៉ាឡៃយ៉ាឡោមព័ទ្ធ កាលណាធ្លាក់ព្រិលខ្លាំងឬរអិលបាក់ដី គឺក្លាយជា “កោះឯកោលើទីខ្ពង់រាប” តែម្តង។  តើផ្លូវរបស់ ស្រុក Motuo  បានដាក់ឱ្យប្រើប្រាស់ហើយឬនៅ? គឺជារឿងដែលលោក Xi Jinping  យកចិត្តទុកដាក់រហូតមក។ គួរបញ្ជាក់ថា ការធ្វើផ្លូវនៅស្រុកនេះពិបាកណាស់ ព្រោះតែងមានគ្រោះមហន្តរាយធម្មជាតិដូចជារអិលបាក់ដីភ្នំ ព្រិលបាក់ពីកំពូលភ្នំ ។ក្រោមការខិតខំតស៊ូរបស់អ្នកស្ថាបនា កាលពីខែតុលាឆ្នាំ២០១៣  ផ្លូវទីមួយនៃស្រុកនេះបានដាក់ឱ្យប្រើប្រាស់។បន្ទាប់មក ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកបន្តកែលម្អ សេដ្ឋកិច្ចនិងសង្គមកិច្ចអភិរឌ្ឍរីកចម្រើនជាបណ្តើៗ កុមារទាំងឡាយទទួលបានការធានារ៉ាប់រងនៃការចូលរៀន ...មកដល់ឆ្នាំ២០១៩ ស្រុកនេះបានចេញផុតពីភាពក្រីក្រ។

           លោកស្រី Baimaquzhen ឆ្នាំនេះអាយុ៣៩ឆ្នាំ ជាលេខារងនៃបក្សកុម្មុយនីស្តចិនប្រចាំឃុំ Dexingស្រុក Motuo  ។គាត់បាននឹកដល់១០ឆ្នាំមុនដែលបានជួបពិភាក្សាការងារផ្ទាល់ជាមួយលោក Xi Jinping  ក្នុងឱកាសមហាសន្និបាតសភាទាំងពីរ ថា៖ “ពេលតំណាងសភាប្រជាជនបញ្ចេញមតិ លោកប្រធានរដ្ឋស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយសួរពីរឿងលម្អិតដូចជាតើបងប្អូនប្រជានជននៅមូលដ្ឋានហូបអ្វី ការស្នាក់នៅយ៉ាងម៉េច ការអភិវឌ្ឍជួបនឹងលំបាកអ្វី... រឿងរ៉ាវគ្រប់យ៉ាង លោកយកចិត្តទុកដាក់ទាំងអស់។ ភូមិភាគXizang  ឆ្ងាយពីប៉េកាំងណាស់ ប៉ុន្តែផ្លូវថ្នល់ មនុស្ស ភូមិឃុំរបស់ Xizang លោកប្រធានរដ្ឋគឺផ្តិតទុកក្នុងដួងចិត្តជារហូត។”  

         គួរបញ្ជាក់ទៀតថា កាលពីខែមីនាឆ្នាំ២០១៣   ពេលលោកស្រី Baimaquzhen ចេញដំណើរពីស្រុក Motuo ទៅក្រុងប៉េកាំង ដើម្បីចូលរួមមហាសន្និបាតសភាទាំងពីរ គាត់ត្រូវដើរពីភូមិទៅចំណតឡានក្រុង ជិះឡាន១ម៉ោងហើយដើរ៤ម៉ោងទៀតទើបដល់ស្រុក បន្ទាប់មកត្រូវជិះឡានទៅស្រុកក្បែរនោះ ដែលមានព្រលានយន្តហោះ ឡើងយន្តហោះហោះដល់ក្រុងឆេងទូ ហើយប្តូរជើងយន្តហោះទើបដល់ក្រុងប៉េកាំង។  "និយាយរួមទៅកាលនោះផ្លូវចម្ងាយជាង៣០០០គីឡែម៉ែត្របានចំណាយពេលធ្វើដំណើរជាង៦ថ្ងៃ!"  ដូច្នេះហើយគាត់ដឹងច្បាស់ពីបំណងប្រាថ្នារបស់Xi Jinping  ចំពោះផ្លូវថ្នល់  គឺព្រោះលោកយកចិត្តទុកដាក់ចំពោះមាគ៌ាជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋាន ចំពោះមាគ៌ាចេញផុតពីភាពក្រីក្ររបស់តំបន់ក្រីក្រ ចំពោះមាគ៌ាអភិវឌ្ឍនៃប្រទេសជាតិ។

     បច្ចុប្បន្ននេះ តាមភ្នំខ្ពស់ៗជុំវិញស្រុក Motuo  មានចំការតែនិងចំការផ្លែឈើជាច្រើន។ ចាំរយៈពេល១ខែ២ខែទៀត  ស្លឹកតែថ្មីនិងផ្លែloquat ទើបបេះថ្មីៗនឹងដាក់លើឡានឆ្លងកាត់ចង្កេះភ្នំហិម៉ាឡៃយ៉ាដែលគ្របដណ្តប់ដោយព្រិលនិងដងទន្លេតាមបណ្ដោយផ្លូវថ្នល់ដ៏ធំនិងរាប  ដឹកជញ្ជូនដល់ទីផ្សារគ្រប់កន្លែងទូទាំងប្រទេសចិន។   

       ចំពោះអនាគត លោកស្រី Baimaquzhen បានប្រាប់ថា ៖  “លោកប្រធានរដ្ឋ Xi Jinping បាននិងកំពុងដឹកនាំយើងទាំងអស់គ្នាដើរតាមមាគ៌ាធ្វើទំនើបកម្មតាមបែបផែនចិន និងជំរុញការស្តារអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ។ នេះជាមាគ៌ាដ៏ភ្លឺស្វាំង ដែលយើងដើរកាន់តែវែងឆ្ងាយនឹងមានអនាគតកាន់តែទូលំទូលាយ៕ ”



អ្នកបកប្រែ:邓倩
ប្លុកពិសេស