ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុអ្វីបានជាលោក Xi Jinping ចូលរួមក្នុងពិធីបើកបវេសនកាលសាលានេះ?
2023-03-02 16:23:51cri
Share with:

នៅថ្ងៃទី១ ខែមីនា លោកXi Jinpingមេដឹកនាំកំពូលរបស់ចិនបានចូលរួមក្នុងពិធីបើកបវេសនកាលឆមាសថ្មីរបស់សាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងបានថ្លែងសុន្ទរកថាគន្លឹះ ។ លោកប្រធានរដ្ឋ Xi បានថ្លែងថា សាលានេះដែលមានប្រវត្តិសាស្ត្រ ៩០ ឆ្នាំមានតម្លៃពិសេស ។ ដូច្នេះ តើសាលាមជ្ឈិមបក្សកុម្មុយនីស្តចិនជាសាលាប្រភេទណា ? តើបណ្តុះបណ្តាលទេពកោសល្យប្រភេទណាសម្រាប់មជ្ឈិមបក្សកុម្មុយនីស្តចិន?តើនិស្សិតរៀនមុខវិជ្ជាអ្វីខ្លះនៅទីនេះ?


តើសាលាមជ្ឈិមបក្សកុម្មុយនីស្តចិនជាសាលាប្រភេទណា?

ពីមុនអតីតសាលាបក្សនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនគឺជាសាលាលទ្ធិកុម្មុយនីស្តម៉ាក្សនិយមដែលបង្កើតឡើងដោយបក្សកុម្មុយនីស្តចិនកាលពីខែមីនាឆ្នាំ១៩៣៣ ហើយសាលានេះត្រូវបានកែឈ្មោះទៅជាសាលាបក្សនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅឆ្នាំ ១៩៣៥ ។ សព្វថ្ងៃនេះ ទំនួលខុសត្រូវចម្បងរបស់សាលាបក្ស គឺបណ្តុះបណ្តាលកម្មាភិបាលជាន់ខ្ពស់និងថ្នាក់កណ្តាលរបស់បក្សកុម្មុយនីស្តចិន កម្មាភិបាលវ័យក្មេង និងវ័យកណ្តាលដ៏ឆ្នើម អ្នកទទួលខុសត្រូវនៃសហគ្រាសរដ្ឋសំខាន់ៗ លេខាបក្សស្រុកក្រុងនិងកម្មាភិបាលជនជាតិភាគតិច ។ ទន្ទឹមនឹងនោះ សាលាបក្សក៏ជាស្ថាប័នសំខាន់ដែលជំរុញការកសាងគំនិតនិងទ្រឹស្តីរបស់បក្សកុម្មុយនីស្តចិន ។ក្រៅពីសាលាបក្សនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បក្សកុម្មុយនីស្តចិនមានសាលាបក្សនៅគ្រប់គណៈកម្មការបក្សថ្នាក់ខេត្ត ក្រុងនិងស្រុក ។

នៅពេលដែលគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩២១ មានសមាជិកត្រឹមតែ ៥០ នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ បានរីកចម្រើនទៅជាគណបក្សនយោបាយដ៏ធំបំផុតនៅលើពិភពលោកដែលមានសមាជិកជាង ៩៦ លាននាក់ ។ នៅពេលសិក្សាស្រាវជ្រាវអំពីបទពិសោធន៍ជោគជ័យរបស់គណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន បញ្ញាវន្តជាច្រើននៅលើពិភពលោកសម្គាល់ថា ការបង្កើតសាលាបក្ស ការយកចិត្តទុកដាក់ចំពោះការសិក្សានៅក្នុងបក្សនិងការបណ្តុះបណ្តាលកម្មាភិបាលបក្ស គឺជាអាថ៌កំបាំងមួយនៃភាពជោគជ័យរបស់គណៈកម្មធិការមជ្ឈិមបក្សកម្មុយនីស្តចិន ។


តើសាលាបក្សបណ្តុះបណ្តាលទេពកោសល្យជនបែបណា?

    នៅថ្ងៃទី១ ខែមីនា ពេលដែលលោក Xi Jinping មេដឹកនាំកំពូលនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមកិច្ចប្រជុំអបអរសាទរខួបលើកទី ៩០ នៃការបង្កើតសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងពិធីបើកបវេសនកាលឆមាសរដូវផ្ការីកឆ្នាំ ២០២៣ លោកបានគូសបញ្ជាក់ថា ត្រូវធ្វើការបែបនេះ “បក្សត្រូវការកម្មាភិបាលប្រភេទណា សាលបក្សនឹងបណ្តុះបណ្តាលកម្មាភិបាលប្រភេទនោះ។តើបញ្ហាសំខាន់ៗអ្វីដែលត្រូវសិក្សាស្រាវជ្រាវនិងដោះស្រាយនោះ សាលាបក្សនឹងព្យាយាមផ្តល់មតិយោបល់លើវិស័យទាំងនោះ។” “សាលាបក្សគឺជាសាលាដ៏សំខាន់សម្រាប់ការអប់រំនិងបណ្តុះបណ្តាលកម្មាភិបាល ត្រូវតែដើរតួនាទីយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលកម្មាភិបាលដែលមានភាពសក្តិសមសម្រាប់កិច្ចការសំខាន់នៃការស្តារជាតិឡើងវិញ”។

ក្នុងអំឡុងសម័យសង្រ្គាម សាលាបក្សនេះបានបណ្តុះបណ្តាលមេបញ្ជាការជាន់ខ្ពស់ដែលប្រើប្រាស់នូវទ្រឹស្តីបដិវត្តន៍ បន្ទាប់ពីប្រទេសចិនថ្មីបង្កើតឡើង សាលាបក្សនេះបាន
បណ្តុះបណ្តាលកម្មាភិបាលជាន់ខ្ពស់ដែលដឹកនាំប្រជាជនផ្លាស់ប្តូរមុខមាត់ក្រីក្រនិងទន់ខ្សោយរបស់ប្រទេសចិន។សព្វថ្ងៃ សាលាបក្សនេះកំពុងបណ្ដុះបណ្ដាលធនធានមនុស្សរបស់អ្នកកាន់អំណាចដែលដឹកនាំប្រជាជនកសាងប្រទេសសង្គមនិយមទំនើប។

លោកXi Jinpingបានថ្លែងថា សាលាបក្សត្រូវបន្តវេននូវសច្ចពិតនៃលទ្ធិម៉ាក្សនិយម បង្រៀនយុទ្ធសាស្ត្រអំពីការជំរុញកំណែទម្រង់ ការអភិវឌ្ឍនិងស្ថិរភាព ហើយបកស្រាយនូវចម្ងល់របស់សិស្សក្នុងការសិក្សានិងការអនុវត្តរបស់ពួកគេ ដើម្បីរួមចំណែកថ្មីក្នុងការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយនិងជំរុញការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជនគ្រប់ជ្រុងជ្រោយ ។


សាលាបក្សនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនមាន “សិក្សាចាំបាច់”អ្វី?

ទី ជាសិក្សាទ្រឹស្តី។លោក Xi Jinping បានចង្អុលបង្ហាញនៅក្នុងសុន្ទរកថាថា ការបណ្តុះបណ្តាលទ្រឹស្តីគឺជាស្នូលនៃគុណភាពទូទៅរបស់កម្មាភិបាល។សម្រាប់កម្មាភិបាលរបស់បក្សកុម្មុយនីស្តចិន លទ្ធិម៉ាក្សគឺជាជំនាញពិសេសមួយ។ទ្រឹស្តីម៉ាក្សនិយម គឺជាសិក្សាស្នូលរបស់សាលាបក្ស។នៅក្នុងយុគសម័យថ្មី សមិទ្ធិផលថ្មីបំផុតក្នុងការសម្របខ្លួនទៅនឹងលទ្ធិម៉ាក្សទៅនឹងប្រទេសចិននិងសម័យកាលគឺជាសិក្សាដ៏សំខាន់បំផុត។


ទី២ គឺមាសិក្សានៃលក្ខណៈបក្ស។លោក Xi Jinping បានសង្កត់ធ្ងន់ថា សាលាបក្សគឺជាកន្លែងមួយដែលកម្មាភិបាលអាចពង្រឹងលក្ខណៈគណបក្ស។សាលាបក្សនៅគ្រប់ថ្នាក់ទាំងអស់គួរតែចាត់ទុកការអប់រំលក្ខណៈបក្សជាខ្លឹមសារសំខាន់នៃការបង្រៀន ដើម្បីណែនាំនិងជំរុញកម្មាភិបាលបន្តលើកកម្ពស់ការយល់ដឹងអំពីមនោគមវិជ្ជា អាណាចក្រខាងវិញ្ញាណ និងសីលធម៌ ហើយបន្តរក្សានូវលក្ខណៈនយោបាយរបស់សមាជិកនៃបក្សកុម្មុយនិស្ត។

ទី៣ គឺសិក្សាជំនាញ។លោកXi Jinpingបានលើកឡើងថា កម្មាភិបាលត្រូវតែពង្រឹងសមត្ថភាពគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ខិតខំក្លាយជាអ្នកជំនាញក្នុងការងាររៀងៗខ្លួន។សាលាបក្សនៅគ្រប់កម្រិតត្រូវរៀបចំនិងអនុវត្តការបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនសមត្ថភាពផ្សេងៗរបស់កម្មាភិបាលក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន បម្រើប្រជាជន បង្ការនិងដោះស្រាយហានិភ័យ ដើម្បីលើកកម្ពស់កម្រិតវិជ្ជាជីវៈ និងធ្វើឱ្យមានលក្ខណៈសម្បត្តិកាន់តែប្រសើរឡើងសម្រាប់ការងារដឹកនាំ











អ្នកបកប្រែ:刘妍
ប្លុកពិសេស