ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖អាមេរិកគួរជូនដំណឹងដោយទាន់ពេលវេលាដល់សហគមន៍អន្តរជាតិអំពីសភាពការណ៍ពាក់ព័ន្ធនឹងឧបទ្ទវហេតុនៃរថភ្លើងដឹកជញ្ជូនសារធាតុគីមីដ៏មានគ្រោះថ្នាក់
2023-03-01 11:06:06cri
Share with:

      ថ្ងៃទី២៨ខែកុម្ភៈ លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ឧបទ្ទវហេតុនៃរថភ្លើងដឹកជញ្ជូនសារធាតុគីមីដ៏មានគ្រោះថ្នាក់ដែលកើតឡើងនៅរដ្ឋអូហៃអូនៃអាមេរិកមិនត្រឹមតែបានជះឥទ្ធិពលអវិជ្ជមានចំពោះបរិស្ថានអេកូឡូស៊ីរបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងប្រហែលបង្កផលប៉ះពាល់ដល់ការនាំចេញទៅក្រៅប្រទេសរបស់តំបន់ពាក់ព័ន្ធនៃអាមេរិក ក៏ដូចជាបង្ខូចដល់សុខភាពនិងប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋបរទេសនៅអាមេរិកផងដែរ។ រំពឹងថា ភាគីអាមេរិកនឹងប្រកាន់អាកប្បកិរិយាមានទំនួសខុសត្រូវ ដោយជូនដំណឹងដោយទាន់ពេលវេលានិងគ្រប់សព្វដល់សហគមន៍អន្តរជាតិ និងរក្សាការបើកចំហនិងមានតម្លាភាព៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស