ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ចិនរីករាយរួមជាមួយភាគីនានាដើម្បីជំរុញកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសG20 ឱ្យបញ្ចេញសញ្ញាយ៉ាងសកម្មស្តីពីការបង្កើនការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការជាដើម
2023-03-01 10:54:24cri
Share with:

      ថ្ងៃទី២៨ខែកុម្ភៈ លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា  តបតាមសេចក្តីអញ្ជើញរបស់លោកS.Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា ដែលជាប្រធានផ្លាស់វេននៃប្រទេស G20  លោកQin Gangរដ្ឋមន្ត្រីការបរទេសចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេស G20 ដែលនឹងបើកធ្វើនៅក្រុងញូដេលី ប្រទេសឥណ្ឌានៅថ្ងៃទី  ខែមីនា 

      ពេលនិយាយដល់ការរំពឹងទុករបស់ភាគីចិនចំពោះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសលើកនេះ  លោកស្រីMao Ningបានថ្លែងថា  ក្នុងនាមជាវេទិកាសំខាន់នៃកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចអន្តរជាតិ  ប្រទេសG20គួរផ្តោតសំខាន់ទៅលើការឆ្លើយតបនឹងបញ្ហាប្រឈមដ៏លេចធ្លោក្នុងវិស័យសេដ្ឋកិច្ចនិងការអភិវឌ្ឍអន្តរជាតិ ហើយដើរតួនាទីកាន់តែធំក្នុងការជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនិងការអភិវឌ្ឍសកល។

      លោកស្រីMao Ningបានថ្លែងបន្តថា  ភាគីចិនរីករាយរួមជាមួយភាគីនានា ដើម្បីជំរុញឱ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសG20  បញ្ចេញសញ្ញាយ៉ាងសកម្មស្តីពីការអនុវត្តពហុភាគីនិយម  គាំពារសន្តិសុខស្បៀងនិងថាមពល  ក៏ដូចជាបង្កើនការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការជាដើម៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស