ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI)នៃឧស្សាហកម្មផលិតកម្មរបស់ចិននៅខែកុម្ភៈឡើងដល់៥២,៦ភាគរយ
2023-03-01 15:26:10cri
Share with:

មជ្ឈមណ្ឌលត្រួតពិនិត្យមុខរបរសេវាកម្មនៃរដ្ឋបាលជាតិស្ថិតិចិននិងសមាគមចរាចរណ៍ទំនិញនិងការបញ្ជាទិញរបស់ចិនបានប្រកាសទិន្នន័យនៅថ្ងៃទី១ខែមីនាឱ្យដឹងថា នៅខែកុម្ភៈកន្លងទៅនេះ សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI)នៃឧស្សាហកម្មផលិតកម្មរបស់ចិនបានឡើងដល់៥២,៦ភាគរយ ក្នុងចំណោមមុខរបរចំនួន២១ដែលត្រូវបានស្ទង់មតិ មានមុខរបរចំនួន១៨មានសន្ទស្សន៍កំណើន ដែលកើនឡើង៧សហគ្រាសបើធៀបនឹងខែមករាឆ្នាំនេះ ពោលគឺឧស្សាហកម្មផលិតកម្មមាននិន្នាការល្អប្រសើរ ។

    លោក Zhao Qinghe អ្នកស្ថិតិជាន់ខ្ពស់នៃមជ្ឈមណ្ឌលត្រួតពិនិត្យមុខរបរសេវាកម្មនៃរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា នៅខែកុម្ភៈឆ្នាំនេះ ប្រសិទ្ធភាពនៃគោលនយោបាយនិងវិធានការលំនឹងសេដ្ឋកិច្ចបានលេចចេញថែមមួយកម្រិតទៀត បូករួមទាំងកត្តាវិជ្ជមានដូចជាផលប៉ះពាល់នៃជំងឺកូវីដ១៩បានថមថយជាដើម ។ ក្រៅពីនេះ សហគ្រាសទាំងឡាយបានស្តារផលិតកម្មឡើងវិញនិងពន្លឿនការស្តារពាណិជ្ជកម្មឡើងវិញ ដែលនាំឱ្យសេដ្ឋកិច្ចរបស់ចិនមាននិន្នាការល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស