ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញមជ្ឈដ្ឋានពាណិជ្ជកម្មរបស់អេស្ប៉ាញថ្លែងថា ទីផ្សារចិនគឺជាឱកាស
2023-03-01 15:14:46cri
Share with:

   ប្រធានផ្នែកធ្វើអន្តរតូបនីយកម្មសហគ្រាសនៃសមាគមពាណិជ្ជកម្មទីក្រុងBarcelonaប្រទេសអេស្ប៉ាញ បានថ្លែងនៅពេលផ្តល់បទសម្ភាស៍ជានាពេលថ្មីៗនេះថា  និយាយចំពោះអឺរ៉ុប  ទីផ្សារចិនគឺជាឱកាស ។

      លោកបានថ្លែងបន្តទៀតថា  ទីផ្សារចិនមានសក្តានុពលធំធេង  សហគ្រាសអេស្ប៉ាញ គួរទៅពង្រីកទីផ្សារនៅប្រទេសចិន ។ ខ្ញុំស្នើឱ្យទៅស្វែងយល់ពីទីផ្សារចិនថែមមួយកម្រិតទៀត  ហើយឆ្លើយឆ្លងជាមួយទីផ្សារនេះ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ។

     លោកបានសម្គាល់ឃើញថា  ការវិនិយោគនៅបរទេសរបស់ប្រទេសចិនក៏នឹងផ្តល់ឱកាសថ្មីដល់សហគ្រាសអេស្ប៉ាញទៀតផង។  សហគ្រាសចិនត្រូវការដៃគូសហការនៅក្នុងតំបន់ ប្រសិនបើពួកយើងយល់ឃើញថា  ផលិតផលឬសេវាកម្មរបស់សហគ្រាសចិនមួយមានអនាគតល្អ  នោះរឿងដែលត្រូវធ្វើជាចម្បង គឺចាប់ដៃជាមួយពួកគេ ដើម្បីបានវិវឌ្ឍរីកចម្រើនរួមគ្នា 

អ្នកបកប្រែ:冯辉
ប្លុកពិសេស