ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ភូទីន ប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើច្បាប់ស្តីពីរុស្ស៊ីផ្អាកការអនុវត្តជាបណ្តោះអាសន្ននូវ «សន្ធិសញ្ញាថ្មីអំពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រ»
2023-03-01 10:32:58cri
Share with:

      ថ្ងៃទី២៨ ខែកុម្ភៈ លោក ភូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើច្បាប់ស្តីពីរុស្ស៊ីផ្អាកការអនុវត្តជាបណ្តោះអាសន្ននូវ «សន្ធិសញ្ញាថ្មីអំពីការកាត់បន្ថយអាវុធជាយុទ្ធសាស្ត្រ» ។

      អនុលោមតាមឯកសារពាក់ព័ន្ធដែលវេបសាយព័ត៌មានច្បាប់របស់រុស្ស៊ីបានបង្ហោះនៅថ្ងៃដដែលឱ្យដឹងថា ច្បាប់នេះនឹងចូលជាធរមានចាប់ពីថ្ងៃប្រកាសជាផ្លូវការតទៅ ហើយរុស្ស៊ីនឹងផ្អាកការអនុវត្តជាបណ្តោះអាសន្ននូវ «សន្ធិសញ្ញាថ្មីអំពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រ» តើពេលណាទើបរៀបចំអនុវត្តសន្ធិសញ្ញានេះឡើងវិញ នឹងត្រូវសម្រេចដោយប្រធានាធិបតីរុស្ស៊ី ។

      សូមបញ្ជាក់ថា បន្ទាប់ពី«សន្ធិសញ្ញាស្តីពីការលុបបំបាត់មីស៊ីលរយៈចម្ងាយខ្លីនិងមធ្យមរវាងសហភាពសូវៀតនិងអាមេរិក»អស់សុពលភាពនៅឆ្នាំ២០១៩ សន្ធិសញ្ញាថ្មីនេះបានក្លាយជាសន្ធិសញ្ញាសម្រាប់គ្រប់គ្រងសពា្វវុធតែមួយគត់រវាងប្រទេសទាំងពីរនេះ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស