ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាតំណាងរាស្រ្តជប៉ុនអនុម័តលើថវិកាការពារជាតិខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត
2023-03-01 11:06:48cri
Share with:

      ថ្ងៃទី២៨ខែកុម្ភៈ សភាតំណាងរាស្រ្តជប៉ុនបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាឆ្នាំសារពើពន្ធ២០២៣ ក្នុងនោះ ថវិកាការពារជាតិមានចំនួនឡើងដល់៦,៨ទ្រីលានប្រាក់យ៉េនជប៉ុន។នៅថ្ងៃដដែល ប្រជាជននិងឥស្សរជនមកពីបក្សមិនកាន់អំណាចនៃប្រទេសជប៉ុនបានធ្វើមីទ្ទីងប្រឆាំងតវ៉ានៅចំពោះមុខទីស្តីការសភាតំណាងរាស្រ្ត។

      យោងតាមសេចក្តីព្រាងច្បាប់ថវិកាឆ្នាំសារពើពន្ធ២០២៣ដែលបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គនៃសភាតំណាងរាស្រ្តជប៉ុននៅថ្ងៃដដែលបានឱ្យដឹងថា ការចំណាយសរុបរបស់ជប៉ុននៅឆ្នាំសារពើពន្ធ២០២៣គឺ១១៤,៣៨ទ្រីលានប្រាក់យ៉េនជប៉ុន ក្នុងនោះ ថវិកាការពារជាតិមានចំនួនឡើងដល់៦,៨២ទ្រីលានប្រាក់យ៉េនជប៉ុនដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត។

      ប្រជាជនដែលបានធ្វើមីទ្ទីងប្រឆាំងតវ៉ាបានថ្លែងថា ការបង្កើនថវិកាការពារជាតិវាមិនអាចសម្រេចបានសន្តិភាពនិងសន្តិសុខជាតិទាល់តែសោះ ការធ្វើបែបនេះហាក់ដូចជារួមជាមួយអាមេរិកប្រលែងជាមួយភ្លើង៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស