ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនដាស់តឿនប្រទេសពាក់ព័ន្ធឱ្យលុបចោលការដាក់ទណ្ឌកម្មឯកតោភាគីដោយខុសច្បាប់ទៅលើស៊ីរីដោយគ្មានលក្ខខណ្ឌភ្លាម
2023-03-01 11:15:00cri
Share with:

កាលពីថ្ងៃទី២៨ខែកុម្ភៈ លោក Dai Bing ភារធារីស្តីទីនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងសន្និសីទបើកចំហស្តីពីបញ្ហាមនុស្សធម៌ផ្នែកនយោបាយរបស់ស៊ីរីនៃក្រុមប្រឹក្សាសន្តិសុខ ដោយដាស់តឿនប្រទេសពាក់ព័ន្ធឱ្យលុបចោលការដាក់ទណ្ឌកម្មឯកតោភាគីដោយខុសច្បាប់ទៅលើស៊ីរីទាំងអស់ដោយគ្មានលក្ខខណ្ឌភ្លាម ដើម្បីបញ្ឈប់ការបង្កនិងបង្កើនគ្រោះមហន្តរាយមនុស្សធម៌ដោយមនុស្ស ។

លោក Dai Bing បានថ្លែងថា ការដាក់ទណ្ឌកម្មឯកតោភាគីដោយខុសច្បាប់បានធ្វើឱ្យវិបត្តិសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ស៊ីរីកាន់តែធ្ងន់ធ្ងរ ព្រមទាំងកាត់បន្ថយសមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយរបស់ស៊ីរី ។ នៅខែកុម្ភៈកន្លងទៅនេះ ប្រទេសមួយចំនួនបានប្រកាសបន្ធូរបន្ថយការដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើស៊ីរីជាបណ្តោះអាសន្ន ហើយក៏បានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃបញ្ហានេះដែរ ។ អ្វីដែលចាំបាច់ត្រូវបញ្ជាក់នោះគឺ វិធានការបណ្តោះអាសន្នគឺមិនគ្រប់គ្រាន់ទេ ហើយអភ័យឯកសិទ្ធិមួយចំនួនក៏មិនគ្រប់គ្រាន់ដែរ ។

លោក Dai Bing បានថ្លែងទៀតថា ភាគីចិនសូមអំពាវនាវឱ្យគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ស៊ីរីយ៉ាងប្រាកដប្រជា ។ ការបោះទ័ពខុសច្បាប់និងសកម្មភាពយោធាខុសច្បាប់របស់កងទ័ពបរទេសក្នុងដែនស៊ីរីចាំបាច់ត្រូវបញ្ចប់ ហើយការប្លន់យកធនធានធម្មជាតិក្នុងដែនស៊ីរីដោយខុសច្បាប់ក៏ចាំបាច់ត្រូវបញ្ឈប់ភ្លាមដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស