ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា អាមេរិកធ្វើឱ្យបញ្ហាតាមដានរកប្រភពវីរុសកូវីដ១៩ ទៅជាបញ្ហានយោបាយ វាមិនអាចលាបព័ណ៌លើប្រទេសចិនទេ បានត្រឹមតែនឹងបន្ទាបបន្ថោកកេរ្តិ៍ឈ្មោះរបស់ខ្លួនតែប៉ុណ្ណោះ
2023-03-01 10:32:25cri
Share with:

      ថ្ងៃទី២៨ ខែកុម្ភៈ ពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការដែលអាមេរិកធ្វើឱ្យបញ្ហាតាមដានរកប្រភពវីរុសកូវីដ១៩ ទៅជាបញ្ហានយោបាយ វាមិនអាចលាបព័ណ៌លើប្រទេសចិនទេ ពោលគឺបានត្រឹមបន្ទាបបន្ថោកកេរ្តិ៍ឈ្មោះរបស់ខ្លួនតែប៉ុណ្ណោះ ។

      តាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ លោកNicholas Burns ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិនបានថ្លែងថា ប្រទេសចិនគួរតែមានអាកប្បកិរិយាកាន់តែមានតម្លាភាពក្នុងការតាមដានរកប្រភពវីរុសកូវីដ១៩ ។

      ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានថ្លែងថា ក្នុងបញ្ហាតាមដានរកប្រភពវីរុសកូវីដ១៩ ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ការបើកចំហនិងមានតម្លាភាព ព្រមទាំងបានចែករំលែកព័ត៌មាននិងទិន្នន័យពាក់ព័ន្ធជាមួយសហគមន៍អន្តរជាតិដោយទាន់ពេលវេលា ។ ក្នុងបញ្ហាតាមដានរកប្រភពវីរុសកូវីដ១៩ ប្រទេសចិនបានចែករំលែកទិន្នន័យនិងលទ្ធផលសិក្សាស្រាវជ្រាវច្រើនជាងគេ បានរួមចំណែកដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវនិងតាមដានរកប្រភពដើមវីរុសនៅលើសកលលោក ។ រីឯអាមេរិកវិញ គួរតែឆ្លើយតបមន្ទិលសង្ស័យនិងកង្វល់របស់សហគមន៍អន្តរជាតិចំពោះបន្ទប់ពិសោធ Detrick និងមូលដ្ឋានជីវសាស្ត្រយោធារបស់អាមេរិកនៅតំបន់នានាលើពិភពលោក ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស