ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ លើកទី៦៣! ភាគីអាមេរិកជាន់ឈ្លីលើក្បួនច្បាប់ពាណិជ្ជកម្មសេរីម្តងទៀត
2023-03-01 14:44:48cri
Share with:

      នៅក្នុងកិច្ចប្រជុំជាប្រចាំនៃស្ថាប័នដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)ដែលបានធ្វើឡើងនៅថ្ងៃទី២៧ខែកុម្ភៈ   ប្រទេសអាមេរិកបានប្រើសិទ្ធិ"បោះឆ្នោតវេតូ"តាមតែទំនើងចិត្តរបស់ខ្លួនជាថ្មីម្តងទៀត ដែលបានជំទាស់ចំពោះសេចក្តីស្នើច្បាប់ស្តីពីការចាប់ដំណើរការរបៀបវារៈជ្រើសរើសចៅក្រមថ្មីនៃស្ថាប័នបណ្តឹងឧទ្ធរណ៍។ សំណើនេះ គឺលើកឡើងរួមគ្នាដោយសមាជិកអង្គការពាណិជ្ជកម្មពិភពលោកចំនួន១២៧  ប៉ុន្តែត្រូវបានរារាំងជាលើកទី៦៣។  ប្រទេសហ្គាតេម៉ាឡាបានថ្លែងសុន្ទរកថាក្នុងនាមជាតំណាងថា  ទង្វើដែលរារាំងរបៀបវារៈជ្រើសរើសចៅក្រមថ្មី គឺគ្មានមូលដ្ឋានច្បាប់ណាមួយទេ ហើយនឹងប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍របស់សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកជាច្រើនផងដែរ។

     សូមបញ្ជាក់ថា   យន្តការដោះស្រាយវិវាទ គឺជាសសរស្តម្ភដ៏សំខាន់មួយរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ស្ថាប័នបណ្តឹងឧទ្ធរណ៍ត្រូវបានគេដាក់ឈ្មោះថាជា"តុលាការកំពូល"នៃពាណិជ្ជកម្មពិភពលោក  ហើយរបាយការណ៍របស់វាគឺត្រូវចាត់ទុកថា ជាការកាត់ក្ដីចុងក្រោយបង្អស់ដែលមានអនុភាពដ៏ខ្លាំងក្លា។ ស្ថាប័នបណ្តឹងឧទ្ធរណ៍មានចៅក្រមអចិន្ត្រៃយ៍ចំនួន៧រូប  ហើយត្រូវមានចៅក្រមយ៉ាងហោចណាស់៣រូបកំពុងកាន់មុខតំណែង ទើបរក្សាយន្តការនេះអាចដំណើរការជាប្រក្រតី។  ដោយសារក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ  រដ្ឋាភិបាលអាមេរិកតែងតែរារាំងការតែងតាំងចៅក្រមថ្មី   បានជានៅខែធ្នូឆ្នាំ២០១៩  ស្ថាប័ននេះសល់តែចៅក្រមតែមួយរូប  ហើយស្ថាប័ននេះត្រូវបានបង្ខំឱ្យ"បិទ"  ដែលអង្គការពាណិជ្ជកម្មពិភពលោកបានធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធំបំផុតចាប់តាំងពីការបង្កើតឡើងមក។ នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០  ចៅក្រមទាំងអស់នៃស្ថាប័នបណ្តឹងឧទ្ធរណ៍បានលាឈប់ពីមុខតំណែងរបស់ពួកគេ។

      ហេតុអ្វីបានជាអាមេរិក"រារាំង"មិនឱ្យចាប់ដំណើរការរបៀបវារៈជ្រើសរើសចៅក្រមថ្មីនៃស្ថាប័នបណ្តឹងឧទ្ធរណ៍ម្តងហើយម្តងទៀតនៅក្នុងWTOក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ?អ្នកវិភាគបានចង្អុលបង្ហាញថា  មូលហេតុជាគន្លឹះ គឺដោយមកពី ស្របតាមការងើបឡើងនៃអង្គភាពសេដ្ឋកិច្ចដែលរីកចម្រើនជាថ្មី  អាមេរិកយល់ឃើញថា  ក្បួនច្បាប់របស់WTOលែងមានអំណោយផលដល់ខ្លួន ក្នុងការថែរក្សាផលប្រយោជន៍ផ្ទាល់ខ្លួនហើយដាក់កំហិតដល់"សេរីភាព"ដែលខ្លួនអនុវត្តគោលនយោបាយពាណិជ្ជកម្ម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាមេរិកបានជំរុញយ៉ាងខ្លាំងក្លានូវគោលនយោបាយគាំពារនិយមលើពាណិជ្ជកម្ម  បានបំផុសសង្រ្គាមពាណិជ្ជកម្មប្រឆាំងនឹងភាគីជាច្រើន ដូចជាប្រទេសចិននិងសហភាពអឺរ៉ុបជាដើម។តាមទស្សនៈរបស់អាមេរិក ប្រសិនបើមិនអាចប្រើWTOឱ្យបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនបាន  នោះវានឹងធ្វើឱ្យយន្តការដោះស្រាយវិវាទជាប់គាំង   យ៉ាងហោចណាស់វាអាចចៀសវាងការកាត់ក្តីដែលមិនអំណោយផលដល់ខ្លួន។

      "ការគោរពតាមក្បូនច្បាប់"  គឺជាពាក្យជាប់មាត់របស់អ្នកនយោបាយវ៉ាស៊ីនតោន។ ប៉ុន្តែការពិត  ពួកគេ"អនុវត្តតាមលុះត្រាតែសមស្របនឹងផលប្រយោជន៍ផ្ទាល់ខ្លួន បើមិនសមស្របទេគឺចាំបាច់ត្រូវជម្រុះចោល"  រហូតដល់ប៉ុនប៉ងបង្កើតច្បាប់ថ្មីផ្សេងទៀត។ ក្បួនច្បាប់អន្តរជាតិមិនមែនជា"ក្បួនច្បាប់គ្រួសារ"របស់អាមេរិកទេ   ហើយវាមិនអាចបម្រើតែអាមេរិកឡើយ។មនុស្សមួយចំនួនរបស់ភាគីអាមេរិកប៉ុនប៉ងសំអាងលើអ្វីដែលហៅថាកម្លាំងជាក់ស្តែង ដើម្បីដោះស្រាយវិវាទខាងពាណិជ្ជកម្ម  និងបង្ខំប្រទេសដទៃទៀតឱ្យបន្ធូរបន្ថយគោលជំហរ  នេះមិនត្រឹមតែជាន់ឈ្លីលើក្បួនច្បាប់ពាណិជ្ជកម្មសេរីតែប៉ុណ្ណោះទេ  ថែមទាំងក៏បានបំផ្លាញក្បួនច្បាប់នៃអភិបាលកិច្ចពហុភាគីទៀតផង។ នៅក្នុងពិភពលោកដែលធ្វើភាវូបនីយកម្ម និងពហុប៉ូល វាវូបនីយកម្ម អាមេរិកមិនអាចធ្វើអ្វីស្រេចតែចិត្តបានឡើយ ដែលធ្វើឱ្យពិភពលោកទាំងមូលបង់ថ្លៃចំពោះ"ការផ្តល់អាទិភាពដល់អាមេរិក"៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស