ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គទូតនៃប្រទេសជាច្រើនប្រចាំនៅចិនរំពឹងទុកពីការធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាមួយចិនលើវិស័យកសាងហេដ្ឋាចរនាសម័្ពន្ធឱ្យមានភាពកាន់តែស៊ីជម្រៅ
2023-02-28 12:33:57cri
Share with:

      ថ្ងៃទី២៧ ខែកុម្ភៈ អង្គទូតនៃប្រទេសចំនួនជាង១១០និងអង្គការអន្តជាតិប្រចាំនៅចិន  ក្នុងនោះបូករួមទាំងឯកអគ្គរាជរដ្ឋទូតចំនួន២០រូបប្រចាំនៅចិន និងភារធារីស្តីទី៧រូបនៃស្ថានទូតបរទេសប្រចាំនៅចិន បានធ្វើដំណើរទៅដល់ក្រុមហ៊ុនសំណង់គមនាគមន៍គ្រុបរបស់ប្រទេសចិន ក្នុងន័យស្វែងយល់ពីសមិទ្ធផលអភិវឌ្ឍន៍របស់សហគ្រាសចិនក្នុងវិស័យគមនាគមន៍និងសំណង់ហេដ្ឋារចនាសម័្ពន្ធទីក្រុងជាដើម ។

      ក្នុងវិធីផ្លាស់ប្តូរមតិយោបល់ អង្គទូតទាំងឡាយបានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែបានផ្តលឱកាសដល់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន ឆ្លងតាមរយៈការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ចិនបានជំរុញឱ្យបណ្តាប្រទេសនានាសម្រេចបាននូវការអភិវឌ្ឍរួម ។

      អង្គទូតទាំងឡាយក៏បានបង្ហាញពីក្តីបំណងដ៏ខ្លាំងក្លាស្តីពីការធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាមួយចិនលើវិស័យកសាងហេដ្ឋាចរនាសម័្ពន្ធឱ្យមានភាពកាន់តែស៊ីជម្រៅ ហើយរំពឹងទុកធ្វើកិច្ចសហប្រតិបតិ្តការជាមួយសហគ្រាសចិនលើវិស័យរុករកការអភិវឌ្ឍដោយកាបូនទាបនិងបៃតង ក៏ដូចជាធ្វើបរិវត្តកម្មឌីជីថលជាដើម ដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងឈ្នះ-ឈ្នះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស