ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង់គ្លេសនិងអឺរ៉ុបឈានដល់កិច្ចព្រមព្រៀងអំពីការដោះស្រាយវិវាទពាណិជ្ជកម្មនៃអៀរឡង់ខាងជើងបន្ទាប់ពី “ដកខ្លួនចេញពីសហភាពអឺរ៉ុប”
2023-02-28 15:22:20cri
Share with:

កាលពីថ្ងៃទី២៧ខែកុម្ភៈតាមម៉ោងក្នុងតំបន់ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអង់គ្លេសឱ្យដឹងថា អង់គ្លេសនិងសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងអំពីការដោះស្រាយវិវាទពាណិជ្ជកម្មនៃអៀរឡង់ខាងជើងបន្ទាប់ពី ដកខ្លួនចេញពីសហភាពអឺរ៉ុប ។

គួរបញ្ជាក់ថា បន្ទាប់ពីអង់គ្លេសដកខ្លួនចេញពីសហភាពអឺរ៉ុប អនុលោមតាមពិធីសារស្តីពីអៀរឡង់ខាងជើងដែលបានចុះហត្ថលេខាកាលនោះឱ្យដឹងថា ដើម្បីធានាឋានៈរបស់អៀរឡង់ខាងជើងក្នុងសម្ព័ន្ធពន្ធគយ ភាគីពាក់ព័ន្ធសម្រេចបង្កើតប៉ុស្តិ៍ត្រួតពិនិត្យទំនិញរវាងកោះ Great Britain និងតំបន់អៀរឡង់ខាងជើងរបស់អង់គ្លេស ។ ទង្វើនេះបានបង្កផលប៉ះពាល់ដល់សេរីភាពនៃចរាចរណ៍ទំនិញនៅទីផ្សារក្នុងស្រុករបស់អង់គ្លេស ដូច្នេះ បានរងការប្រឆាំងយ៉ាងខ្លាំងពីបក្សបង្រួបបង្រួមប្រជាធិបតេយ្យរបស់អៀរឡង់ខាងជើង ក៏ដូចជាបណ្តាលឱ្យរដ្ឋបាលអៀរឡង់ខាងជើងស្ថិតក្នុងសភាពការណ៍ជាប់គាំងរហូតមកផងដែរ ។

ការឈានដល់កិច្ចព្រមព្រៀងថ្មីលើកនេះ គឺមានអំណោយផលដល់ការដោះស្រាយវិវាទក្នុងវិស័យចាត់ចែងផ្នែកពាណិជ្ជកម្មនៅតំបន់អៀរឡង់ខាងជើងរវាងអង់គ្លេសនិងសហភាពអឺរ៉ុប ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃទំនាក់ទំនងរវាងអង់គ្លេសនិងសហភាពអឺរ៉ុបនៅពេលអនាគត ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស