ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកដាក់ទណ្ឌកម្មទៅលើសហគ្រាសចិនក្រោមលេសពាក់ព័ន្ធនឹងរុស្ស៊ី ក្រសួងការបរទេសចិនថ្លែងថា នឹងចាត់វិធានការតបតវិញជាដាច់ខាត
2023-02-28 12:23:50cri
Share with:

      ទាក់ទិននឹងទង្វើរបស់អាមេរិកដែលបានដាក់ទណ្ឌកម្មទៅលើសហគ្រាសចិនក្រោមលេសពាក់ព័ន្ធនឹងរុស្ស៊ី លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី២៧ខែកុម្ភៈថា ភាគីចិនមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ព្រមទាំងបានលើកការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីអាមេរិកហើយ ហើយនឹងចាត់វិធានការតបតវិញជាដាច់ខាត។

      ពេលឆ្លើយនឹងសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មាន លោកស្រីMaoNingបានថ្លែងថា ក្នុងបញ្ហាអ៊ុចក្រែន ប្រទេសចិនបានប្រកាន់ខ្ជាប់គោលជំហរប្រកបដោយសត្យានុម័តនិងយុត្តិធម៌ ធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីជំរុញការចរចាសន្តិភាពនិងជំរុញការដោះស្រាយបញ្ហាតាមផ្លូវនយោបាយ។ ប៉ុន្តែ មួយផ្នែក អាមេរិកបានបញ្ជូនអាវុធទៅកាន់ភាគីប៉ះទង្គិចម្ខាង បណ្តាលឱ្យសង្រ្គាមត្រូវអូសបន្លាយរហូតមកនិងមិនអាចទទួលបានសន្តិភាពក្នុងពេលឆាប់ៗ មួយផ្នែកទៀត បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាញឹកញាប់ថា ប្រទេសចិនបានផ្តល់អាវុធដល់រុស្ស៊ី ហើយឆ្លៀតឱកាសនេះដាក់ទណ្ឌកម្មទៅលើសហគ្រាសចិនដោយគ្មានហេតុផល នេះគឺជាទង្វើអនុត្តរភាពនិងស្តង់ដារពីរសុទ្ធសាធដែលបង្កប់ដោយភាពពុកត្បុតជាទីបំផុត។

      លោកស្រីMaoNingបានលើកឡើងទៀតថា ភាគីចិននឹងបន្តចាត់វិធានការដ៏ចាំបាច់ ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។ ទាក់ទិននឹងទង្វើខុសឆ្គងរបស់ភាគីអាមេរិកដែលដាក់ទណ្ឌកម្មទៅលើសហគ្រាសចិន ប្រទេសចិននឹងចាត់វិធានការតបតវិញជាដាច់ខាត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស