ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតទូរគមនាគមន៍ចល័តពិភពលោកផ្តោតសំខាន់លើនិន្នាការថ្មីនៃការអភិវឌ្ឍបច្ចេកវិទ្យា
2023-02-28 12:10:39cri
Share with:

    នៅថ្ងៃទី ២៧ ខែកុម្ភៈ មហាសន្និបាតទូរគមនាគមន៍ចល័តពិភពលោកឆ្នាំ ២០២៣ បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ក្រុងបាសេឡូណានៃប្រទេសអេស្ប៉ាញ ។ ក្នុងអំឡុងពេលមហាសន្និបាតដែលមានរយៈពេល ៤ ថ្ងៃ សហគ្រាសដែលបានចុះកិច្ចសន្យាចូលរួមពិព័រណ៍ជាង ២០០០ សហគ្រាសដែលមកពីប្រទេសនិងតំបន់ជាង ២០០ នៅទូទាំងពិភពលោកនឹងធ្វើការពិគ្រោះពិភាក្សាជាសំខាន់អំពីនិន្នាការថ្មី ផលិតផលថ្មីនិងបច្ចេកវិទ្យាថ្មីក្នុងឧស្សាហកម្មទូរគមនាគមន៍ចល័តនិងចែករំលែកនូវការយល់ដឹងរបស់ខ្លួនអំពីបញ្ហាជាចំណុចក្តៅដែលមានឥទ្ធិពលចំពោះមុខរបរនេះ ។

    សូមបញ្ជាក់ថា សហគ្រាសទូរគមនាគមន៍និងបច្ចេកវិទ្យារបស់ចិន ដូចជាក្រុមហ៊ុន China Mobile China Unicom China Telecom Huawei និង Xiaomi ជាដើមបានចូលរួមមហាសន្និបាតលើកនេះ ។ លោក John Hoffman ប្រធាននាយកប្រតិបត្តិនៃសមាគមប្រព័ន្ធទូរគមនាគមន៍ចល័តពិភពលោក(GSMA)បានព្យាករណ៍ថា អ្នកចូលរួម ២៥ ភាគរយនឹងមកពីតំបន់អាស៊ី ក្នុងនោះមានចំនួនពី ៤០០០ ដល់ ៥០០០ នាក់គឺ មកពីប្រទេសចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស