ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាពលរដ្ឋដែលរស់នៅរដ្ឋOhioប្រទេសអាមេរិកបានប្តឹងក្រុមហ៊ុនផ្លូវដែកNorfolkSouthernស្តីពីហេតុការណ៍“រថភ្លើងដឹកសារធាតុពុល”រអិលធ្លាក់ផ្លូវ
2023-02-28 15:21:52cri
Share with:

    ថ្ងៃទី២៧ខែកុម្ភៈតាមម៉ោងក្នុងតំបន់   ប្រជាពលរដ្ឋដែលរស់នៅរដ្ឋនេះ បានប្តឹងក្រុមហ៊ុនផ្លូវដែកNorfolkSouthern ស្តីពីហេតុការណ៍រថភ្លើងរអិលធ្លាក់ផ្លូវហើយបណ្តាលឱ្យសម្ភារៈគីមីមានសារធាតុពុលលេចធ្លាយដែលបានកើតឡើងនៅទីក្រុងEast Palestineនៃរដ្ឋOhioប្រទេសអាមេរិក  ហើយបានជំរុញឱ្យចៅក្រមសហព័ន្ធហាមក្រុមហ៊ុននេះបំផ្លាញកម្ទេចបំណែក បំផ្ទុះក្រោមសភាពការណ៍មិនបានផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អ្នកជំនាញសម្រាប់ត្រួតពិនិត្យកន្លែងកើតហេតុ ។

     មេធាវីតំណាងរបស់ប្រជាពលរដ្ឋដែលរស់នៅរដ្ឋOhioបានថ្លែងថា   ពួកគេទាមទារឱ្យចៅក្រមផ្តល់ពេលវេលាកាន់តែច្រើនដល់អ្នកជំនាញមុនពេលក្រុមហ៊ុនផ្លូវដែកNorfolkSouthernបោសសម្អាតនិងបំផ្លាញកម្ទេចបំណែកពាក់ព័ន្ធ ។ ដើមឡើយពេលវេលាដែលត្រូវចាប់ផ្តើមការងារបោសសម្អាតកម្ទេចចំណែកគឺគ្រោងធ្វើឡើងនៅថ្ងៃទី១ខែមីនាឆ្នាំ២០២៣នេះ ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស