ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសហុងគ្រីថ្លែងថា ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិNord Streamគឺជាការវាយប្រហារដោយភេរវកម្ម អង្គការសហប្រជាជាតិគួរចូលរួមក្នុងការស៊ើបអង្កេត
2023-02-28 15:14:45cri
Share with:

      ថ្ងៃទី២៧ខែកុម្ភៈ  តាមដំណឹងនៃទីភ្នាក់ងារព័ត៌មានរុស្ស៊ីឱ្យដឹងថា   លោកPéterSzijjártó រដ្ឋមន្ត្រីការបរទេសហុងគ្រីបានថ្លែងនៅពេលផ្តល់បទសម្ភាស៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថា   ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិNord Streamគួរចាត់ទុកថាជាការវាយប្រហារដោយភេរវកម្ម  ព្រមទាំងបានអំពាវនាវឱ្យអង្គការសហប្រជាជាតិចូលរួមក្នុងការស៊ើបអង្កេតចំពោះហេតុការណ៍លើកនេះ ។

     លោកPéterSzijjártó បានថ្លែងថា  ហុងគ្រីគាំទ្រការស៊ើបអង្កេតចំពោះហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នNord Streamដោយលម្អិតនិងគ្រប់ជ្រុងជ្រោយ ។លោកបានគូសបញ្ជាក់ថា ការវាយប្រហារបែបនេះត្រូវចាត់ទុកថា ជាការវាយប្រហារដោយភេរវកម្ម ។ យើងគាំទ្រការស៊ើបអង្កេតចំពោះហេតុការណ៍ដែលបានកើតឡើងដោយគ្រប់ជ្រុងជ្រោយ  ស៊ីជម្រៅ  ជាប្រព័ន្ធនិងលម្អិត ។ 

        លោកPéterSzijjártó បានថ្លែងទៀតថា  មិនថាអ្នកណាបានធ្វើអ្វីចំពោះបំពង់បង្ហូរឧស្ម័នធម្មជាតិNord Streamក៏ដោយ  សុទ្ធតែជារឿងដ៏អាម៉ាស់ ។ ពីព្រោះថា នេះជាលើកទីមួយហើយដែលហេដ្ឋារចនាសម្ព័ន្ធគន្លឹះដ៏ធំរបស់អឺរ៉ុបត្រូវរងការវាយប្រហារ ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស