ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំពេញអង្គលើកទី២នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានប្រារព្ធធ្វើនៅក្រុងប៉េកាំង
2023-02-28 22:12:34cri
Share with:

        កិច្ចប្រជុំពេញអង្គលើកទី២នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានប្រារព្ធធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ។

       កិច្ចប្រជុំលើកនេះបានពិនិត្យពិភាក្សានិងអនុម័តលើសេចកី្តស្នើស្តីពីបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំស្ថាប័នជាតិដែលនឹងដាក់ជូនកិច្ចប្រជុំលើកទីមួយនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤  និងសេចកី្តស្នើស្តីពីបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនដែលនឹងដាក់ជូនកិច្ចប្រជុំលើកទីមួយនៃមហាសន្និបាតសភាពប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ។ សេចកី្តស្នើទាំងពីរនេះនឹងដាក់ជូនសភាទាំងពីរលើមូលដ្ឋានដែលបានសុំមតិយោបល់យ៉ាងទូលំទូលាយ និងបន្ទាប់ពីការធ្វើការពិគ្រោះពិភាក្សាជាច្រើនលើកពីសំណាក់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។

      កិច្ចប្រជុំពេញអង្គលើកទីពីរនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ក៏បានពិនិត្យពិភាក្សានិងអនុម័តលើ«ផែនការកំណែទម្រង់ស្ថាប័នបក្សនិងរដ្ឋ»ផងដែរ។

      ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ស្ថាប័នបក្សនិងរដ្ឋ ជាភារកិច្ចសំខាន់មួយរបស់ប្រទេសចិនដើម្បីជំរុញការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចជាតិនិងសមត្ថភាពអភិបាលកិច្ច ។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលបានបើកធ្វើនៅខែតុលា ឆ្នាំ២០២២ បានធ្វើការរៀបចំចាត់ចែងដ៏សំខាន់ចំពោះការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ស្ថាប័នបក្សនិងរដ្ឋ ក្នុងន័យបង្កើនការដឹកនាំដោយឯកភាពរបស់មជ្ឈិមបក្ស ដើម្បីជំរុញការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចជាតិនិងសមត្ថភាពអភិបាលកិច្ច ។

      ក្រៅពីនេះ កិច្ចប្រជុំពេញអង្គលើកនេះក៏បានធ្វើការរៀបចំចាត់ចែងការងារដើម្បីអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងខិតខំប្រឹងប្រែងសម្រេចបាននូវគោលដៅគ្រប់ផ្នែកសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងឆ្នាំនេះផងដែរ ៕


អ្នកបកប្រែ:郭翔青
ប្លុកពិសេស