ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខំប្រឹងសម្រេចផលិតកម្មតាមការបញ្ជាទិញ ផលិតរថយន្តយ៉ាងញាប់ដៃញាប់ជើង
2023-02-28 15:27:44cri
Share with:

ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងរោងជាងនៃក្រុមហ៊ុនផលិតរថយន្តGuizhou Chenggongលីមីតធីត ដែលឋិតនៅខណ្ឌ Huichuan ក្រុង Zunyi ខេត្ត Guizhou នៃប្រទេសចិន កម្មករកំពុងប្រញាប់ផលិតរថយន្តដើម្បីសម្រេចតាមការបញ្ជាទិញ ដែលបានលេចចេញសភាពមមាញឹកយ៉ាងខ្លាំង ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រុមហ៊ុននេះបានបង្កើនការងារសិក្សាស្រាវជ្រាវនិងផលិតផលិតផលឥតឈប់ឈរ ដើម្បីត្រួសត្រាយទីផ្សារក្នុងស្រុកនិងអន្តរជាតិយ៉ាងសកម្ម ផលិតផលរបស់ក្រុមហ៊ុននេះបានលក់ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងត្បូងនិងអាហ្រ្វិកជាដើម ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស