ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបបើក “របៀងអាកាស” ដើម្បីដឹកជញ្ជូនសម្ភារៈជួយឧបត្ថម្ភដល់គ្រោះមហន្តរាយទៅឱ្យស៊ីរីតាមផ្លូវអាកាស
2023-02-27 15:33:48cri
Share with:

កាលពីថ្ងៃទី២៦ខែកុម្ភៈ សហភាពអឺរុបបានប្រកាសបើក របៀងអាកាស ដើម្បីដឹកជញ្ជូនសម្ភារៈជួយឧបត្ថម្ភដល់គ្រោះមហន្តរាយជាង៤រយតោនតាមផ្លូវអាកាសទៅឱ្យស៊ីរីដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដី ។

តាមសេចក្តីប្រកាសដែលគណៈកម្មាធិការសហភាពអឺរ៉ុបបានប្រកាសឱ្យដឹងថា ថ្ងៃដដែល យន្តហោះដឹកទំនិញពីរគ្រឿងដែលចាត់បញ្ជូនដោយសហភាពអឺរ៉ុបបានចុះចតនៅក្រុងដាម៉ាស រដ្ឋធានីស៊ីរី ដែលបានដឹកសម្ភារៈបូករួមទាំងតង់ លំនៅដ្ឋានបណ្តោះអាសន្ននិងម៉ាស៊ីនកំដៅជាដើម ។

សេចក្តីប្រកាសបានលើកឡើងថា បន្ទាប់មក សហភាពអឺរ៉ុបនឹងចាត់បញ្ជូនយន្តហោះដឹកទំនិញកាន់តែច្រើនទៅកាន់ស៊ីរី ។ និយាយជារួម សហភាពអឺរ៉ុបមានផែនការដឹកជញ្ជូនសម្ភារៈជួយឧបត្ថម្ភដល់គ្រោះមហន្តរាយចំនួន៤២០តោនទៅកាន់ស៊ីរី ក្នុងនោះ ចំនួន២២៥តោនជាសម្ភារៈដែលសហភាពអឺរ៉ុបមានស្រាប់ ដែលមានតម្លៃសរុបប្រហែល១លាន១សែនប្រាក់អឺរ៉ូ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស