ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិរបស់ប្រព័ន្ធសារព័ត៌មានអាមេរិកបង្ហាញថា តាំងពីឆ្នាំ២០២១មក ការប្រើកម្លាំងពលកម្មកុមារនៅអាមេរិកបានកើនឡើងយ៉ាងខ្លាំង
2023-02-27 10:51:49cri
Share with:

      តាមការផ្សាយដំណឹងនៃកាសែតញូយ៉កថែមកាលពីថ្ងៃទី២៥ខែកុម្ភៈ តាមម៉ោងក្នុងតំបន់បានឱ្យដឹងថា យោងតាមការស្ទង់មតិមួយនៃកាសែតញូយ៉កថែមបានរកឃើញថា ចំនួនកុមារអន្តោប្រវេសន៍ដែលបានចូលក្នុងប្រទេសអាមេរិកដោយគ្មានអាណាព្យាបាលមកជាមួយបានបំបែកកំណត់ត្រាថ្មី ហើយទីបំផុត ការងារដែលកុមារទាំងនេះបានធ្វើគឺបានល្មើសនឹងច្បាប់ពលកម្មកុមារ។ពលកម្មកុមារមាននៅពាសពេញគ្រប់មុខរបរនៃរដ្ឋនានាទូទាំងអាមេរិក ក្នុងនោះ ក៏បូករួមការងារអនាម័យដ៏មានហានិភ័យខ្ពស់នៅទីសត្វឃាតនិងរោងចក្រផលិតគ្រឿងបន្លាសរថយន្តផងដែរ។

      តាមការផ្សាយដំណឹងឱ្យដឹងថា តាំងពីឆ្នាំ២០២១មក ការប្រើពលកម្មកុមារនៅអាមេរិកបានកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ ២០២២ អនីតិជនគ្មានអាណាព្យាបាលដែលបានចូលក្នុងប្រទេសអាមេរិកមានចំនួនឡើងដល់១សែន៣ម៉ឺននាក់ តួលេខនេះស្មើនឹង៣ដងនៃរយៈពេល៥ឆ្នាំមុន ហើយតាមការប៉ាន់ប្រមាណ នៅរដូវក្តៅឆ្នាំនេះ តួលេខនេះនឹងបន្តកើនឡើងថែមទៀត។

      តាមការផ្សាយដំណឹងឱ្យដឹងទៀតថា ប្រព័ន្ធដែលបង្កើតឡើងក្នុងគោលបំណងការពារកុមារនៅអាមេរិកបានត្រូវបំផ្លាញអស់ហើយ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស