ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនយោបាយសំខាន់ៗនៃអន្តរជាតិជាច្រើនរូបបានប្រកាសជាបន្តបន្ទាប់ថា នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន
2023-02-27 14:35:21cri
Share with:

    ពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយសំខាន់ៗនៃអន្តរជាតិជាច្រើនរូបបានប្រកាសឬបង្ហើបពីផែនការបំពេញទស្សនកិច្ចនៅប្រទេសចិន ។ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសដំណឹងអំពីដំណឹងដែលលោក Lukashenko ប្រធានាធិបតីបេឡារុសនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ។ កាលពីថ្ងៃទី ២៥ ខែកុម្ភៈនេះ តាមម៉ោងក្នុងតំបន់ លោក Emmanuel Macron ប្រធានាធិបតីបារាំងបានប្រកាសនៅឯពិព័រណ៍កសិផលក្រុងប៉ារីសថា លោកនឹងបំពេញទស្សនកិច្ចនៅប្រទេសចិននៅដើមខែមេសាឆ្នាំនេះ ។ ដោយឡែកកាលពីចុងសប្តាហ៍មុន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហភាពអឺរ៉ុបក៏បានបង្ហើបឱ្យដឹងថា អ្នកដឹកនាំសហភាពអឺរ៉ុបនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស