ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាពលរដ្ឋខេត្តOkinawa របស់ជប៉ុនជួបជុំគ្នាដោយទ្រង់ទ្រាយធំ ដើម្បីប្រឆាំងរដ្ឋាភិបាលដែលប៉ុនប៉ងដើរតាមគន្លងចាស់នៃសង្គ្រាម
2023-02-27 10:37:10cri
Share with:

      រសៀលថ្ងៃទី២៦ ខែកុម្ភៈ សមាគមន៍ប្រជាពលរដ្ឋខេត្តOkinawa របស់ជប៉ុន បានធ្វើការជួបជុំគ្នាដោយទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹងការដែលរដ្ឋាភិបាលបានអនុម័តឯកសារគោលនយោបាយស្តីពីការការពារសន្តិសុខចំនួនបី ដូចជា «យុទ្ធសាស្ត្រការពារសន្តិសុខជាតិ»ច្បាប់ថ្មីជាដើមកាលពីខែធ្នូឆ្នាំទៅ ព្រមទាំងប្រឆាំងការបន្ថែមថវិកាការពារសន្តិសុខ ការដាក់ពង្រាយគ្រាប់មីស៊ីលនៅកោះ Okinawa និងពង្រីកកម្លាំងកងស្វ័យការពារ ហើយរិះគន់កងទ័ពអាមេរិកដែលប្រចាំការនៅមូលដ្ឋាន Okinawa ដែលបាននាំមកនូវបញ្ហាគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនដើរតាមផ្លូវសន្តិភាព ។

      នៅរសៀលថ្ងៃដដែល ប្រជាពលរដ្ឋចំនួនជាង១៦០០នាក់ដែលមកពីតំបន់នានានៃប្រទេសជប៉ុន បានជួបជុំគ្នានៅទីលានប្រជាជនខេត្តOkinawa ដោយលើបដាសរសេរថា  “ប្រឆាំងឯកសារការពារសន្តិសុខទាំងបី” “ប្រឆាំងការប្រើប្រាស់ព្រលានយន្តហោះOkinawa ក្នុងលក្ខណៈយោធា” “ ប្រឆាំងការដាក់ពង្រាយគ្រាប់មីស៊ីលនៅមូលដ្ឋានកងទ័ពអាមេរិក” និង “មិនត្រូវការមូលដ្ឋានកងទ័ពអាមេរិកទេ ”ជាដើម ដើម្បីប្រឆាំងរដ្ឋាភិបាលដែលប៉ុនប៉ងដើរតាមគន្លងចាស់នៃសង្គ្រាម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស