ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនរាប់ពាន់នាក់នៅអ៊ីតាលីបានដង្ហែក្បួនដើម្បីប្រឆាំងតវ៉ាអង្គការណាតូបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន
2023-02-27 10:34:51cri
Share with:

      ថ្ងៃទី២៥ខែកុម្ភៈតាមម៉ោងក្នុងតំបន់  ប្រជាពលរដ្ឋរាប់ពាន់នាក់នៃប្រទេសជាច្រើនដែលរស់នៅអ៊ីតាលីបានធ្វើហែក្បួននៅទីក្រុងGenoaនិងទីក្រុងMilanនៃប្រទេសអ៊ីតាលី  ដើម្បីទាមទារឱ្យប្រទេសអង្គការណាតូបញ្ឈប់ការដឹកជញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន។  តាមការផ្សាយដំណឹងនៃប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ឱ្យដឹងថា  ក្នុងថ្ងៃដដែល  មានបាតុករជិត៤ពាន់នាក់ បានចូលរួមក្នុងសកម្មភាពបាតុកម្មនិងដង្ហែក្បួននៅទីក្រុងGenoa  ហើយក្រៅពីប្រជាជនអ៊ីតាលីដែលរស់នៅតំបន់នោះ  ក៏មានបាតុករមួយចំនួនដែលមកពីប្រទេសស្វីសនិងបារាំងជាដើម ។

      នៅជុំវិញកំពង់ផែGenoa   បាតុករបានស្រែកនិងលើកបដា ដែលនិយាយថា ការដែលអង្គការណាតូដឹកជញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន  គឺល្មើសនឹងច្បាប់អន្តរជាតិ ហើយទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់កំពង់ផែនេះសម្រាប់ដឹកជញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន។នៅទីក្រុងMilan  ក៏មានបាតុកររាប់រយនាក់ដើរតាមផ្លូវ ដើម្បីប្រឆាំងរដ្ឋាភិបាលប្រទេសលោកខាងលិច ដែលផ្តល់អាវុធទៅឱ្យអ៊ុយក្រែន ហើយអំពាវនាវឱ្យដោះស្រាយវិវាទដោយសន្តិវិធី ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស