ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេសចុះផ្សាយថា ក្រុមហ៊ុនផ្លូវដែកមិនប្រកាសព័ត៌មានអំពីការដឹកជញ្ជូនសម្ភារៈមានគ្រោះថ្នាក់នៅសហរដ្ឋអាមេរិកទេ ប្រជាជនរាប់លាននាក់មិនដឹងពីអ្វីទាំងអស់
2023-02-27 15:27:18cri
Share with:

ពេលថ្មីៗកន្លងទៅនេះ ហេតុការណ៍ដែលរថភ្លើងរអិលធ្លាក់ផ្លូវនៅរដ្ឋ Ohio របស់អាមេរិកបណ្តាលឱ្យឧស្ម័នបំពុលធ្លាយសាយភាយទៅក្នុងបរិយាកាសបានបន្តឡើងកម្តៅ ។ តាមការផ្សាយដំណឹងនៃកាសែត Daily Mail របស់អង់គ្លេសកាលពីថ្ងៃទី២៦ខែកុម្ភៈឱ្យដឹងថា នាយកដ្ឋានគ្រប់គ្រងផ្លូវដែកសហព័ន្ធអាមេរិកបានទម្លាយឱ្យដឹងថា ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការដឹកជញ្ជូនសម្ភារៈមានគ្រោះថ្នាក់នៅសហរដ្ឋអាមេរិកនៃក្រុមហ៊ុនផ្លូវដែកនានាត្រូវគេចាត់ទុកជា ព័ត៌មានរសើប ដែលមិនអាចប្រកាសចំពោះសាធារណជននោះទេ ការនេះបណ្តាលឱ្យជនជាតិអាមេរិករាប់លាននាក់មិនដឹងថា តើនៅក្បែរផ្ទះខ្លួននឹងមានរថភ្លើងដែលដឹកជញ្ជូនសម្ភារៈមានគ្រោះថ្នាក់បើកបរឆ្លងកាត់ឬអត់នោះទេ ។

កាសែត Daily Mail លើកឡើងថា ពេលប្រព័ន្ធសារព័ត៌មានសួរថា តើជនសាមញ្ញអាចដឹងពីការដែលថាតើរថភ្លើងបរលើផ្លូវដែកក្បែរផ្ទះខ្លួនបានដឹកជញ្ជូនអ្វីខ្លះឆ្លងកាត់ទេ នាយកដ្ឋានគ្រប់គ្រងផ្លូវដែកសហព័ន្ធអាមេរិកបានឆ្លើយថា ទេ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស