ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Seymour Hersh ថ្លែងថា លោក បៃដិនមានកំហុសឆ្គងដ៏ធំមួយ
2023-02-27 15:25:16cri
Share with:

      តាមដំណឹងដែលវេបសាយកាសែតរុស្ស៊ីចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ បានឱ្យដឹងថា លោក Seymour Hersh អ្នកសារព័ត៌មានរបស់អាមេរិកដែលធ្វើការអង្កេតអំពីរឿងដែលអាមេរិកចូលរួមហេតុការណ៍បំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord-Stream បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ថា ហេតុការណ៍បំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord-Stream បានបំផ្លាញដល់សាមគ្គីភាពរបស់អង្គការណាតូ រីឯក្តីបំណងរបស់លោក បៃដិន ប្រធានាធិបតីអាមេរិកគឺជាលទ្ធផលផ្ទុយពីនេះ ពោលគឺសាមគ្គីភាពរបស់អង្គការណាតូ ដូច្នេះហើយបានជា អ្នកដឹកនាំរបស់អាមេរិករូបនេះបានធ្វើខុសយ៉ាងធ្ងន់ធ្ងរមួយលើក ។

      តាមការផ្សាយដំណឹងឱ្យដឹងថា អ្នកសារព័ត៌មានល្បីឈ្មោះដោយសារបានលាតត្រដាងនូវឧក្រិដ្ឋកម្មរបស់កងទ័ពអាមេរិកនៅវៀតណាមរូបនេះ បានសម្គាល់ឃើញថា “ លោក បៃដិនមានកំហុសធំមួយ លោកចង់ប្រាប់អាល្លឺម៉ង់និងអង្គការណាតូថា បើសិនជាទំនាស់បានឈានដល់កម្រិតប្រយុទ្ធគ្នា នោះខ្ញុំនឹងច្រានទំនួលខុសត្រូវទាំងអស់ទៅឱ្យអ្នកឯង ។ ពួកអ្នកឯងនឹងរងភាពរងា តែខ្ញុំមិនខ្វល់ទេ ។ បើសិនជាពួកអ្នកឯងមិនផ្តល់លុយដល់អ៊ុយក្រែនឱ្យបានគ្រប់គ្រាន់ នោះពួកអ្នកឯងនឹងេជួបស៊យហ្នឹង វាសមមុខហើយ ៕”

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស