ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសហុងគ្រីប្រហែលនឹងពន្យារពេលការបោះឆ្នោតស្តីពីការដែលប្រទេសហ្វាំងឡង់និងស៊ុយអែតស្នើចូលជាសមាជិកនៃអង្គការណាតូ
2023-02-27 15:30:47cri
Share with:

    កាលពីថ្ងៃទី ២៥ ខែកុមុ្ភៈ តាមម៉ោងក្នុងតំបន់ លោក GULYÁS Gergely រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីហុងគ្រីបានអះអាងថា សមាជិកសភាហុងគ្រីប្រហែលត្រូវចំណាយពេលវេលាកាន់តែច្រើនទៀតដើម្បីគិតពិចារណាពីការស្នើសុំរបស់ប្រទេសហ្វាំងឡង់និងស៊ុយអែតស្តីពីការចូលជាសមាជិកនៃអង្គការណាតូ ។ ដោយឡែកនៅថ្ងៃទី ២៤ ខែកុម្ភៈនេះ លោក Orbán Viktor នាយករដ្ឋមន្ត្រីហុងគ្រីក៏បានបង្ហើបពីព័ត៌មានដូចគ្នាផងដែរ ។

    តាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រឱ្យដឹងថា ប្រការនេះបានបង្ហាញឱ្យឃើញថា ហុងគ្រីនឹងពន្យារពេលថែមទៀតចំពោះការបោះឆ្នោតអនុញ្ញាតឱ្យប្រទេសហ្វាំងឡង់និងស៊ុយអែតចូលជាសមាជិកនៃអង្គការណាតូ ។ រីឯហ្វាំងឡង់និងស៊ុយអែតចាំបាច់ត្រូវទទួលបានការអនុញ្ញាតពីរដ្ឋសមាជិកទាំងអស់នៃអង្គការណាតូ ទើបអាចចូលជាសមាជិកបាន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស