ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប៉ាឡេស្ទីននិងអ៊ីស្រាអែលបានធ្វើការចរចានៅហ្ស៊កដានី ដោយឯកភាពគ្នាចាត់វិធានការសម្រាប់ទប់ស្កាត់អំពើហិង្សា
2023-02-27 15:34:53cri
Share with:

   តាមការផ្សាយដំណឹងនៃស្ថានីយទូរទស្សន៍AlJazeeraឱ្យដឹងថា នៅថ្ងៃទី២៦ខែកុម្ភៈតាមម៉ោងក្នុងតំបន់  មន្ត្រីជាន់ខ្ពស់របស់ប៉ាឡេស្ទីននិងអ៊ីស្រាអែលបានធ្វើការចរចានៅទីក្រុងAl-Aqabah ដែលជាទីក្រុងភាគខាងត្បូងនៃហ្ស៊កដានី ដោយឯកភាពគ្នាថានឹងចាត់វិធានការសម្រាប់ទប់ស្កាត់អំពើហិង្សានិងបន្ធូរស្ថានការណ៍។

បទរាយការណ៍បានឱ្យដឹងថា   បន្ទាប់ពីបញ្ចប់ការចរចានៅថ្ងៃដដែល  ភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍រួមមួយ ។ សេចក្តីថ្លែងការណ៍បានចែងថា ភាគីទាំងពីរបានឆ្លងតាមរយៈការពិភាក្សាយ៉ាងស៊ីជម្រៅនិងស្មោះត្រង់ ហើយយល់ព្រមជាឯកច្ឆន្ទថាចាំបាច់ត្រូវចាត់វិធានការដើម្បីបន្ធូរស្ថានការណ៍ហើយបង្ការមិនឱ្យមានអំពើហិស្សាកើតមានថែមទៀត ។  ភាគីអ៊ីស្រាអែលបានសន្យាផងដែរថា  នឹងផ្អាកការសិក្សាអំពីការកសាងទីលំនៅរបស់ជនជាតិជីហ្វ ក្នុងរយៈពេល៤ខែ  ហើយនឹងផ្អាកការអនុម័តកសាងទីលំនៅថ្មីរបស់ជនជាតិជីហ្វក្នុងរយៈពេល៦ខែ 

  មន្រ្តីរបស់ហ្ស៊កដានី អាមេរិកនិងអេហ្ស៊ីបក៏បានចូលរួមក្នុងការចរចាលើកនេះផងដែរ ។ ភាគីនានាបានយល់ឃើញថា  សមិទ្ធផលនៃការចរចា គឺជាការវិវឌ្ឍដ៏ធំមួយដែលភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែលបានស្តារឡើងវិញនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស