ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតទូរគមនាគមន៍ចល័តពិភពលោកឆ្នាំ២០២៣ជិតនឹងបើកធ្វើ
2023-02-27 14:27:30cri
Share with:

      បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ដែលបានអូសបន្លាយអស់រយៈពេល៣ឆ្នាំ នៅឆ្នាំនេះ ពិព័រណ៍ទូរគមនាគមន៍ដែលមានកម្លាំងឥទ្ធិពលខ្លាំងបំផុតលើពិភពលោកត្រូវបានរំពឹងថា នឹងលេចចេញទិដ្ឋភាពយ៉ាងឱឡារិកដូចកាលពីមុនវិញ។ ពីថ្ងៃទី២៧ខែកុម្ភៈដល់ថ្ងៃទី២ខែមីនា មហាសន្និបាតទូរគមនាគមន៍ចល័តពិភពលោកឆ្នាំ២០២៣ដែលផ្តួចផ្តើមរៀបចំដោយសមាគមប្រព័ន្ធទូរគមនាគមន៍ចល័តពិភពលោកនឹងប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ។ឈានចូលឆ្នាំ២០២៣ ស្របនឹងពេលដែលការរីករាលដាល់នៃជំងឺកូវីដ១៩បានបញ្ចប់ជាមូលដ្ឋាននៅប្រទេសចិន សេដ្ឋកិច្ចចិនបានងើបឡើងវិញដោយគ្រប់ជ្រុងជ្រោយ សហគ្រាសចិនដែលនាំគ្នាចេញទៅបរទេសដើម្បីរកឱកាសពាណិជ្ជកម្មបានជួបជុំគ្នានៅក្រុងបាសេឡូណាម្តងទៀត ដើម្បីជំរុញមហាសន្និបាតទូរគមនាគមន៍ចល័តពិភពលោកឆ្នាំ២០២៣ឱ្យបញ្ចេញនូវកម្លាំងចលករយ៉ាងផុលផុស។

      ពិព័រណ័លើកនេះនឹងធ្វើឡើងជុំវិញប្រធានបទសំខាន់ៗចំនួន៥ គឺកម្លាំងចលករថ្មីនៃប្រព័ន្ធ5G ការធ្វើឌីជីថលូបនីយកម្ម ការបើកចំហបណ្តាញអ៊ីនធឺណេត យកឈ្នះលើការពិត+ និងបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ។បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនឆ្នាំ ការចូលរួមពិព័រណ៍ពីសំណាក់ប្រតិបតិ្តករទូរគមនាគមន៍ចិន ពាណិជ្ជករផលិតបរិក្ខារចិននិងពាណិជ្ជករអភិវឌ្ឃកម្មវិធីប្រើប្រាស់តាមឧបករណ៍ចល័តចិន ដូចជាក្រុមហ៊ុនChina Mobile China Unicom HuaweiនិងXiaomiជាដើមបាននាំមកនូវកម្លាំងរស់រវើករបស់ប្រទេសចិនដល់ មហាសន្និបាតទូរគមនាគមន៍ចល័តពិភពលោកឆ្នាំ២០២៣៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស