ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំក្រៅផ្លូវការអ្នកដឹកនាំពិសេសនៃវេទិកាប្រទេសកោះប៉ាស៊ីហ្វីកបានបិទបញ្ចប់នៅប្រទេស Fiji
2023-02-26 14:55:45cri
Share with:

ថ្ងៃទី២៤ខែកុម្ភៈតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំក្រៅផ្លូវការអ្នកដឹកនាំពិសេសនៃវេទិកាប្រទេសកោះប៉ាស៊ីហ្វីកដែលមានរយៈពេលពីរថ្ងៃបានបិទបញ្ចប់នៅប្រទេស Fiji ។ កិច្ចប្រជុំលើកនេះបានយកចិត្តទុកដាក់ខ្ពស់ទៅលើការគំរាមកំហែងចំពោះសុខភាពនិងសុវត្ថិភាពនៃមហាសមុទ្រប៉ាស៊ីហ្វិកដែលអាចបង្កឡើងដោយទឹកសំណល់នុយក្លេអ៊ែរដែលជប៉ុនប៉ុនប៉ងបង្ហូរចូលទៅក្នុងសមុទ្រ។អ្នកដឹកនាំវេទិកាបានរំលឹកឡើងវិញនូវទស្សនវិស័យរួមនៃឆ្នាំ២០៥០គឺកសាងតំបន់ប៉ាស៊ីហ្វីកប្រកបដោយសន្តិភាព  ភាពចុះសម្រុងគ្នា សន្តិសុខ បរិយាប័ន្ននិងវិបុលភាព ព្រមទាំងបង្កើនសាមគ្គីភាព និងរួមគ្នាធ្វើការខិត្តខំប្រឹងប្រែង។

ចំពោះបញ្ហាទឹកសំណល់នុយក្លេអ៊ែររបស់ជប៉ុនដែលនឹងបង្ហូរចូលទៅក្នុងសមុទ្រ អ្នកដឹកនាំវេទិកាប្រទេសកោះបានផ្តោតការពិគ្រោះពិភាក្សានិងយកចិត្តទុកដ្ឋាក់ខ្ពស់ទៅលើការគំរាមកំហែងចំពោះសុខភាពនិងសុវត្ថិភាពរបស់មហាសមុទ្រប៉ាស៊ីហ្វិកដែលអាចបន្កឡើងពីទឹកសំណល់នុយគ្លេអ៊ែរជប៉ុន ដើម្បីធានាសារសំខាន់នៃការចរចាអន្តរជាតិនិងការវាយតម្លៃបច្ចេកវិទ្យាដែលអនុឡោមតាមច្បាប់អន្តរជាតិដែលមានឯករាជ្យភាពនិងអាចធ្វើការត្រួតពិនិត្យបាន។អ្នកដឹកនាំវេទិកាបានថ្លែងទៀតថា នឹងបន្តគាំទ្រការពិគ្រោះពិភាក្សាជាញឹកញាប់ដែលកំពុងដំណើរការរវាងជប៉ុននិងអង្គការថមពលបរមាណូអន្តរជាតិ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស