ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាគមសួនសត្វរបស់ចិនបង្ហាញថា មូលហេតុនៃការស្លាប់របស់ខ្លាឃ្មុំផេនដា "Lele" ត្រូវបានបញ្ជាក់ជាជំហានដំបូង ប្រទេសចិនបានធ្វើការងារត្រៀមរួចជាស្រេចដើម្បីយកខ្លាឃ្មុំផេនដា "Yaya" មកវិញ
2023-02-26 15:02:30cri
Share with:

ថ្មីៗនេះ បន្ទាប់ពីក្រុមអ្នកជំនាញខ្លាឃ្មុំផេនដារបស់ចិនធ្វើដំណើរទៅដល់សួនសត្វ Memphisនៃសហរដ្ឋអាមេរិកមក  ពួកគេបានរួមសហការជាមួយក្រុមអ្នកជំនាញអាមេរិកដើម្បីបញ្ចប់ការធ្វើកោសល្យវិច័យចំពោះសពរបស់ខ្លាឃ្មុំផេនដា "Lele" ។ ការធ្វើកោសល្យវិច័យបានច្រានចោលនូវមូលហេតុទូទៅនៃការស្លាប់ដោយចៃដន្យរបស់សត្វ ដូចជាជំងឺរមួរពោះវៀនVolvulus)ជាដើម។ ពួកគេបានសង្កេតឃើញថា វាកើតមានជំងឺបេះដូង ហេតុនេះបានធ្វើវិនិច្ឆ័យជាជំហានដំបូងថា ជំងឺនេះជាមូលហេតុនៃការស្លាប់ ប៉ុន្តែ ត្រូវធ្វើការពិនិត្យរោគសាស្ត្របន្ថែមទៀតដើម្បីបញ្ជាក់ពីមូលហេតុ ។

ព្រមជាមួយគ្នានេះ  ក្រុមអ្នកជំនាញចិនក៏បានពិនិត្យសុខភាពរបស់ខ្លាឃ្មុំផេនដា “Yaya”នៅនឹងកន្លែង  ព្រមទាំងបានពិនិត្យមើលរបាយការណ៍ពិនិត្យសុខភាព និងរបាយការណ៍សុខភាពប្រចាំខែផងដែរ ដោយបានវាយតម្លៃថា ក្រៅពីការជ្រុះរោមដែលបណ្តាលមកពីជំងឺស្បែក  " Yaya " មានចំណង់អាហារល្អ លក្ខណៈលាមកធម្មតា និងមានទម្ងន់ថេរ ។

 ប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងធ្វើកិច្ចសម្របសម្រួលយ៉ាងសកម្ម ឆ្លងកាត់នីតិវិធីពាក់ព័ន្ធ ខិតខំប្រឹងប្រែងដើម្បីដឹកជញ្ជូនខ្លាឃ្មុំផេនដា " Yaya " ត្រឡប់ទៅប្រទេសចិនវិញឱ្យបានឆាប់  ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស