ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រទេសចិនធ្វើការអធិប្បាយអំពីគោលជំហររបស់ចិនលើការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
2023-02-26 14:03:41cri
Share with:

ថ្លែងក្នុងសន្និសីទបើកចំហស្តីពីបញ្ហាអ៊ុយក្រែននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៤ ខែកុម្ភៈ  លោក Dai Bing ភារធារីស្តីទីនៃគណៈប្រតិភូប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានធ្វើការអធិប្បាយពីគោលជំហររបស់ចិនលើការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ ។

លោក  Dai Bing  បានថ្លែងថា ប្រទេសចិនបានប្រកាសឯកសារ «គោលជំហររបស់ប្រទេសចិនស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ»នៅថ្ងៃទី ២៤ ខែកុម្ភៈ ។ជានិច្ចកាល ប្រទេសចិនតែងតែឈរលើការពិត និងប្រកាន់ខ្ជាប់យុត្តិធម៌ ហើយមានឆន្ទៈបន្តដើរតួនាទីដែលមានទំនួលខុសត្រូវនិងលក្ខណៈស្ថាបនា ក្នុងការកាត់បន្ថយភាពតានតឹង និងដោះស្រាយវិបត្តិ ។

លោក Dai Bing  បានគូសបញ្ជាក់ថា ការដោះស្រាយជម្លោះអន្តរជាតិត្រូវតែគោរពច្បាប់អន្តរជាតិដែលត្រូវទទួលស្គាល់ជាទូទៅ ក្នុងនោះរួមទាំងកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ ប្រជាធិបតេយ្យ ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានាគួរតែទទួលបានការធានាយ៉ាងពិតប្រាកដ។ ការជំរុញការដោះស្រាយបញ្ហាអ៊ុយក្រែនតាមវិធីនយោបាយគួរតែស្វែងរកសន្តិសុខរួម ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស