ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកAntónio Guterresអំពាវនាវឱ្យដោះស្រាយការប៉ះទង្គិចតាមវិធីការទូតក្នុងកិច្ចប្រជុំបើកចំហស្តីពីបញ្ហាអ៊ុយក្រែននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
2023-02-26 16:36:57cri
Share with:


 

កាលពីថ្ងៃទី ២៤ ខែកុម្ភៈតាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកធ្វើកិច្ចប្រជុំបើកចំហស្តីពីបញ្ហាអ៊ុយក្រែន។ ពេលថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនោះ លោកAntónio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវម្តងទៀតឱ្យរុស្ស៊ីនិងអ៊ុយក្រែនដោះស្រាយការប៉ះទង្គិចតាមវិធីការទូត ក្នុងន័យផ្តល់ឱកាសសម្រាប់សន្តិភាព។

លោក Guterres បានអំពាវនាវឱ្យភាគីប៉ះទង្គិចនានាបន្តធ្វើការខិតខំប្រឹងប្រែងដើម្បីសន្តិភាពដោយឈរលើមូលដ្ឋានគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ការពារជនស៊ីវិល បញ្ឈប់ការប្រើប្រាស់អាវុធផ្ទុះដែលមានផលប៉ះពាល់យ៉ាងទូលំទូលាយ និងធានាយ៉ាងជាក់លាក់ឱ្យមានសុវត្ថិភាពនិងគ្មានការរារាំងសម្រាប់ច្រកជំនួយមនុស្សធម៌។

 

លោក Guterres បានដាស់តឿនឱ្យភាគីទាំងអស់ពិគ្រោះនិងអនុវត្តតំបន់ការពារសុវត្ថិភាពនុយក្លេអ៊ែរនៃស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Zaporizhzhia ឱ្យបានឆាប់ៗដែលអាចធ្វើទៅបាន ដើម្បីជៀសវាងកុំឱ្យកើតហេតុការណ៍ដែលមានផលវិបាកលក្ខណៈមហន្តរាយដ៏ធ្ងន់ធ្ងរ។ លោក Guterres បានបន្តថា ដើម្បីទប់ស្កាត់ការឡើងកម្តៅនៃស្ថានការណ៍នេះ កិច្ចខិតខំប្រឹងប្រែងប្រកបដោយអត្ថន័យទាំងអស់គួរតែត្រូវបានលើកទឹកចិត្ត ដើម្បីផ្តល់ឱកាសសម្រាប់សន្តិភាព។

អ្នកបកប្រែ:马小青
ប្លុកពិសេស