ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំពេញអង្គលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បើកធ្វើនៅទីក្រុងប៉េកាំង
2023-02-26 18:11:00cri
Share with:

កិច្ចប្រជុំពេញអង្គលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅទីក្រុងប៉េកាំងនារសៀលថ្ងៃទី ២៦ ខែកុម្ភៈ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានតំណាងឱ្យការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើរបាយការណ៍ការងារជូនអង្គប្រជុំ ។ កិច្ចប្រជុំពេញអង្គនឹងធ្វើការពិនិត្យពិភាក្សាអំពីសេចក្តីពា្រងច្បាប់ស្តីពីផែនការកំណែទម្រង់ស្ថាប័នបក្សនិងរដ្ឋ បេក្ខភាពថ្នាក់ដឹកនាំស្ថាប័នជាតិដែលលើកឈ្មោះជូនកិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី ១៤ និងបេក្ខភាពថ្នាក់ដឹកនាំសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនដែលលើកឈ្មោះជូនកិច្ចប្រជុំលើកទី ១ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស