ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រតិបត្តិការយាមល្បាតរួមរវាងប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ លើកទី១២៦នៅតាម ដងទន្លេមេគង្គបានបញ្ចប់ដោយជោគជ័យ
2023-02-25 16:59:20cri
Share with:

អ្នកយកព័ត៌មានទទួលបានដំណឹងពីការិយាល័យព័ត៌មាននៃមន្ទីរសន្តិសុខសាធារណៈខេត្តយូណានប្រទេសចិនថា នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៤ ខែកុម្ភៈ នាវាអនុវត្តច្បាប់ទាំងពីរដែលបានចូលរួមក្នុងប្រតិបត្តិការយាមល្បាតរួមរវាងប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃលើកទី១២៦ នៅលើដងទន្លេមេគង្គបានត្រឡប់មកវិញយ៉ាងរលូន ដែលវាជាសញ្ញាសម្គាល់ថា ប្រតិបត្តិការលើកនេះបានបញ្ចប់ដោយជោគជ័យ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ដោយសារតែនាពេលថ្មីៗនេះ មាននាវាពាណិជ្ជកម្មទៅមកកាន់តែច្រើនឡើង ហើយនិងងាយកើតឧប្បត្តិហេតុនាវាចរណ៍ផងដែរ នាវាចិនដែលបានចូលរួមក្នុងប្រតិបត្តិការនេះនឹងបន្តអនុវត្តបេសកកម្មហ្វឹកហាត់រួមគ្នាជាមួយស្ថាប័នអនុវត្តច្បាប់ឡាវនៅក្នុងដែនទឹក Xiang Kok ប្រទេសឡាវ ដើម្បីរួមគ្នាលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកអនុវត្តច្បាប់របស់ភាគីទាំងពីរក្នុងការរួមគ្នាអនុវត្តច្បាប់និងដោះស្រាយបញ្ហាបន្ទាន់តាមរយៈរបៀបរួមគ្នាធ្វើការហ្វឹកហាត់ជាក់ស្តែង ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស