ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រជាជនចំនួន ២៩៧៧ នាក់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ប្រកបដោយលក្ខណៈជាតំណាងយ៉ាងទូលំទូលាយ
2023-02-25 15:33:58cri
Share with:


 

កាលពីថ្ងៃទី២៤ខែកុម្ភៈ កិច្ចប្រជុំលើកទី៣៩នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ បានបោះឆ្នោតអនុម័តលើរបាយការណ៍ពិនិត្យលើគុណវុឌ្ឍិរបស់តំណាងប្រជាជននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដោយបញ្ជាក់ពីគុណវុឌ្ឍិរបស់តំណាងប្រជាជនចំនួន ២៩៧៧ នាក់មានសុពលភាព។ ក្រោយមក គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានចេញសេចក្តីប្រកាសដោយប្រកាសអំពីបញ្ជីឈ្មោះនៃតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤។

គួរបញ្ជាក់ថា តំណាងដែលត្រូវបានជ្រើសរើសក្នុងការបោះឆ្នោតលើកនេះមានលក្ខណៈជាតំណាងខ្ពស់ និងមានរចនាសម្ព័ន្ធល្អ។ គ្រប់មជ្ឈដ្ឋានបានយល់ឃើញជាទូទៅថា ការងារបោះឆ្នោតជ្រើសតាំងតំណាងប្រជាជនទូទាំងប្រទេសនីតិកាលទី ១៤ ប្រកបដោយជោគជ័យនិងភាពរលូន ការបោះឆ្នោតជ្រើសរើសតំណាងប្រជាជនលើកនេះដែលទទួលបានជោគជ័យ មានសារសំខាន់ណាស់ចំពោះការអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ការប្រកាន់ខ្ជាប់និងធ្វើឱ្យល្អពេញលេញនូវប្រព័ន្ធតំណាងប្រជាជន ក៏ដូចជាជំរុញទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចជាតិ និងសមត្ថភាពអភិបាលកិច្ច៕

អ្នកបកប្រែ:马小青
ប្លុកពិសេស