ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកសារគោលជំហររបស់ប្រទេសចិនស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយត្រូវបានចេញផ្សាយ ក្រសួងការបរទេសចិនថ្លែងថា វិបត្តិអ៊ុយក្រែនបាននាំមកនូវការក្រើនរំលឹកជាច្រើន
2023-02-25 16:58:47cri
Share with:

កាលពីថ្ងៃទី ២៤ ខែកុម្ភៈ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរអំពីការដែលប្រទេសចិនចេញផ្សាយឯកសារគោលជំហររបស់ខ្លួនស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ ។ លោកបានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់គោលជំហរសត្យានុម័តនិងយុត្តិធម៌លើបញ្ហាអ៊ុយក្រែន ព្រមនិងជំរុញយ៉ាងសកម្មឱ្យធ្វើការសម្រុះសម្រួលឱ្យមានសន្តិភាពនិងធ្វើការចរចា ដើម្បីដើរតួនាទីដែលមានលក្ខណៈស្ថាបនាក្នុងការជំរុញការដោះស្រាយវិបត្តិ។

លោក Wang Wenbin បានថ្លែងថា វិបតិ្តអ៊ុយក្រែនបានផ្តល់នូវការក្រើនរំលឹកជាច្រើន ពោលគឺការប្រកាន់ខ្ជាប់គំនិតសង្រ្គាមត្រជាក់នឹងបណ្តាលឱ្យមានការប្រឈមមុខដាក់គ្នានិងបដិបក្ខគ្នា ។ ការឃោសនាបំប៉ោងការប្រឈមមុខដាក់គ្នាជាក្រុម នឹងបណ្តាលឱ្យមានជម្លោះនិងសង្រ្គាម ។ ការអនុវត្តតាមស្តង់ដាពីរ ប្រាកដជានឹងទទួលបានផលវិបាក ។ សហរដ្ឋអាមេរិកបានអះអាងថា គួរតែគោរពអធិបតេយ្យភាពរបស់អ៊ុយក្រែន ប៉ុន្តែវាបានរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត ថែមទាំងបានយកបញ្ហាតៃវ៉ាន់ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងគឃ្លើន ។ ស្តង់ដាពីរបែបនេះត្រូវបានសហគមន៍អន្តរជាតិប្រឆាំងជាទូទៅ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស