ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌សំខាន់ៗ
2023-02-25 17:00:16cri
Share with:

-ឯកសារគោលជំហររបស់ប្រទេសចិនស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយត្រូវបានចេញផ្សាយ ក្រសួងការបរទេសចិនថ្លែងថា វិបត្តិអ៊ុយក្រែនបាននាំមកនូវការក្រើនរំលឹកជាច្រើន។

-អ្នកនាំពាក្យអគ្គលេខាធិការនៃអង្គការសហប្រជាជាតិថ្លែងថា ឯកសាគោលជំហរស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយរបស់ប្រទេសចិនគឺជាការរួមចំណែកដ៏សំខាន់មួយ។

-សហរដ្ឋអាមេរិកអះអាងថាកំពុងធ្វើការវិភាគនិងស៊ើបអង្កេតចំពោះបាឡុងដែលគ្មានមនុស្សបើករបស់ចិន ចិនសម្តែងការមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះលក្ខណៈយុត្តិធម៌របស់ទង្វើអាមេរិក។

-សាស្ត្រាចារ្យអាមេរិកអះអាងថា  មានកលល្បិចស្ថិតនៅពីក្រោយហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream   ក្រសួងការបរទេសចិនរំពឹងទុកថា សហរដ្ឋអាមេរិកនឹងផ្តល់ការពន្យល់ដែលគួរឱ្យជឿជាក់ក្នុងពេលឆាប់ៗ។

-ទិន្នន័យនៃការទាក់ទាញទុនបរទេសរបស់ចិនឆ្នាំនេះមាននិន្នាការល្អប្រសើរ ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិននៅតែជាគោលដៅវិនិយោគដ៏ពេញនិយមសម្រាប់ពាណិជ្ជករបរទេស។

-តំណាងប្រជាជនចំនួន ២៩៧៧ នាក់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ប្រកបដោយលក្ខណៈជាតំណាងយ៉ាងទូលំទូលាយ។

-ប្រតិបត្តិការយាមល្បាតរួមរវាងប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ លើកទី១២៦នៅតាម ដងទន្លេមេគង្គបានបញ្ចប់ដោយជោគជ័យ។

-លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោក Lukashenko ប្រធានាធិបតីបេឡារុស្ស នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈដល់ថ្ងៃទី ២ ខែមីនា។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស