ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាស្ត្រាចារ្យអាមេរិកអះអាងថា មានកលល្បិចស្ថិតនៅពីក្រោយហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ក្រសួងការបរទេសចិនរំពឹងទុកថា សហរដ្ឋអាមេរិកនឹងផ្តល់ការពន្យល់ដែលគួរឱ្យជឿជាក់ក្នុងពេលឆាប់ៗ !
2023-02-25 16:05:50cri
Share with:

  លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២៤ ខែកុម្ភៈថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងផ្តល់ការពន្យល់ដែលគួរឱ្យជឿជាក់ក្នុងពេលឆាប់ៗទាក់ទិននឹងករណីដែលពេលថ្មីៗនេះ មានការផ្សាយដំណឹងឱ្យដឹងថា សហរដ្ឋអាមេរិកគឺជាអ្នករៀបចំផែនការបង្កើតហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream    ដើម្បីឆ្លើយតបយ៉ាងជាក់ស្តែងចំពោះមន្ទិលសង្ស័យនិងការយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិ។

   ប៉ុន្មានថ្ងៃមុន លោកសាស្ត្រាចារ្យម្នាក់នៃសាកលវិទ្យាល័យ Columbia នៃសហរដ្ឋអាមេរិកបានផ្ញើលិខិតទៅកាន់រដ្ឋសមាជិកមួយចំនួននៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាស៊ើបអង្កេតហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ដោយចែងថា សកម្មភាពបំផ្លាញដ៏ស្មុគ្រស្មាញបែបនេះត្រូវការមានកិច្ចសហប្រតិបត្តិការពហុភាគីទើបអាចសម្រេចបាន វាគ្មានអ្វីគួរឱ្យសង្ស័យនោះទេ  គឺបង្កប់នូវកលល្បិចនៅពីក្រោយហេតុការណ៍នេះ ។

លោក Wang Wenbin បានបន្តថា ប្រទេសចិនគាំទ្រអង្គការសហប្រជាជាតិដែលក្នុងនាមជាអង្គការអន្តរជាតិដែលមានកិត្យានុភាពបំផុតនិងលក្ខណៈជាតំណាងបំផុត ដើរតួនាទីយ៉ាងសកម្ម និងមានលក្ខណៈស្ថាបនាក្នុងការស៊ើបអង្កេតអន្តរជាតិ និងការធានាសន្តិសុខនៃហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន ព្រមទាំងគាំទ្រក្រុមប្រឹក្សាសន្តិសុខធ្វើការពិភាក្សាអំពីរឿងនេះ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស