ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការធ្វើការស៊ើបអង្កេតដោយសត្យានុម័តនិងយុត្តិធម៌ចំពោះ “ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream” ជាទង្វើគាំពារយ៉ាងខ្លាំងចំពោះសមភាពនិងយុត្តិធម៌អន្តរជាតិ
2023-02-24 10:49:51cri
Share with:

      តបតាមការទាមទាររបស់រុស្ស៊ី នាពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើការជជែកដេញដោលជាសាធារណៈអំពីហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream រដ្ឋសមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានអធិប្បាយពីគោលជំហររៀងៗខ្លួន ។ ទាក់ទិននឹងករណីនេះ ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើការស៊ើបអង្កេតប្រកបដោយសត្យានុម័ត យុត្តិធម៌និងមានលក្ខណៈឯកទេសចំពោះហេតុការណ៍នេះ វាពាក់ព័ន្ធយ៉ាងជិតស្និទិជាមួយផលប្រយោជន៍និងការយកចិត្តទុកដាក់របស់បណ្តាប្រទេសនានា ដូច្នេះ ប្រទេសចិនគាំទ្រឱ្យពន្លឿនដំណើរការស៊ើបអង្កេត ដើម្បីស្វែងរកការពិតក្នុងពេលឆាប់ៗ ។

       សូមបញ្ជាក់ថា នៅចុងខែកញ្ញាឆ្នាំ២០២២ បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream-1 និងNord Stream-2 ដែលជាបំពង់របស់រុស្ស៊ីដើម្បីបង្ហូរឧស្ម័នធម្មជាតិទៅកាន់អាល្លឺម៉ង់ បានរកឃើញប្រហោងធ្លាយ៤កន្លែងនៅលំហសមុទ្រនៅក្បែរប្រទេសស៊ុយអែតនិងដាណឺម៉ាក ។ បណ្តាភាគីនានាសម្គាល់ឃើញជាទូទៅថា ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream គឺបង្កឡើងដោយមនុស្ស ។ នៅថ្ងៃទី៨ ខែកុម្ភៈ លោក Seymour Hersh អ្នកសារព័ត៌មានស៊ើបអង្កេតដ៏ល្បីឈ្មោះរបស់អាមេរិកបានទម្លាយឱ្យដឹងពីរឿងលម្អិតនៃហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ហើយបានចង្អុលបង្ហាញថា នេះគឺជាសកម្មភាពសម្ងាត់មួយលើកដែលបញ្ជាដោយសេតវិមាន និងអនុវត្តដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដែលបង្កឱ្យអ្នកផងមានការភ្ញាក់ផ្អើល ។

     អង្គការសហប្រជាជាតិជាស្ថាប័នអន្តរជាតិដែលមានឥទ្ធានុភាពនិងលក្ខណៈតំណាងបំផុត វាអាចដើរតួនាទីយ៉ាងសកម្មក្នុងការធ្វើការស៊ើបអង្កេតអន្តរជាតិ ។ ដូចប្រសាសន៍របស់លោក Jeffrey D. Sachs សាស្ត្រាចារ្យនៃសកលវិទ្យាល័យColumbiaរបស់អាមេរិកដែលបានរាយការណ៍ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ទៅកាន់ក្រុមប្រឹក្សាសន្តិសុខតាមសេចក្តីអញ្ជើញ លោកបានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខធ្វើការស៊ើបអង្កេតអន្តរជាតិចំពោះហេតុការណ៍នេះ ជាកិច្ចការអាទិភាពសកល ។ ពាក្យសំដីនេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវសំឡេងរបស់ប្រទេសភាគច្រើន ។

      ទីមួយ បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ជាហេដ្ឋារចនាសម័្ពន្ធឆ្លងដែននិងបំពង់បង្ហូរថាមពលធំនិងសំខាន់ បំពង់នេះរងការវាយប្រហារបានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារថាមពលសកលនិងអេកូបរិស្ថាន ដូច្នេះ ប្រជាជននៅលើពិភពលោកមានសិទ្ធិដឹងច្បាស់ពីការពិត មិនអាចឱ្យវាបញ្ចប់ដោយគ្មានហេតុផលឡើយ។

      ទីពីរ លើវិស័យអេកូបរិស្ថាន ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream បានបណ្តាលឱ្យឧស្ម័នធម្មជាតិរាប់រយលានម៉ែត្រគូបធ្លាយចេញមកក្រៅ ។ តាមការវិភាគរបស់កម្មវិធីអង្គការសហប្រជាជាតិស្តីពីបរិស្ថានបានប៉ាន់ប្រមាណថា ក្នុងអំឡុងពេលធ្លាយឧស្ម័នធម្មជាតិ បរិមាណបញ្ចេញឧស្ម័នមេតានសរុបបានឡើងដល់ពី៧៥ពាន់ដល់២៣០ពាន់តោន ។ ឥទ្ធិពលកំដៅផែនដីដែលបង្កឡើងដោយឧស្ម័នមេតានគឺស្មើនឹង៨០ដងនៃឧស្ម័នកាបូនិ

      ក្រៅពីនេះ ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ក៏ជាបញ្ហានយោបាយដែរ វាពាក់ព័ន្ធដល់សន្តិសុខនិងស្ថិរភាពរបស់អឺរ៉ុបទាំងមូល ។ ដូច្នេះ ការធ្វើការស៊ើបអង្កេតដោយសត្យានុម័តនិងអព្យាក្រឹតព្រមនិងឆែករកឃើញបាតដៃខ្មៅពីក្រោយ វាមានអំណោយផលដល់បណ្តាភាគីនានាធ្វើការវិនិច្ឆ័យជាយុទ្ធសាស្ត្រកាន់តែមានសត្យានុម័ត ក៏ដូចជាកាត់បន្ថយឧបសគ្គដើម្បីដោះស្រាយវិបតិ្តអ៊ុយក្រែនតាមរយៈការចរចានយោបាយ ។

      អ្វីដែលសំខាន់ជាងទៀត គឺប្រឈមនឹងភស្តុតាងលម្អិតនិងការចោទជាមន្ទិលសង្ស័យកាន់តែច្រើនឡើងៗ ការធ្វើការស៊ើបអង្កេតដោយសត្យានុម័តនិងយុត្តិធម៌ចំពោះ “ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream” ជាទង្វើគាំពារយ៉ាងខ្លាំងចំពោះសមភាពនិងយុត្តិធម៌អន្តរជាតិ ហើយក៏ពាក់ព័ន្ធដល់ផលប្រយោជន៍ផ្ទាល់របស់បណ្តាប្រទេសនានាផងដែរ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស