ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិននឹងគាំពារយ៉ាងម៉ឺងម៉ាត់នូវសុវត្ថិភាព ស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក
2023-02-24 14:56:20cri
Share with:

ថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំនៃគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិនដែលធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២២ ខែកុម្ភៈ លោកស្រី Yang Fan អ្នកនាំពាក្យនៃគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិនបានបញ្ជាក់ថា សន្ទស្សន៍នៃការកកិតសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោកក្នុងខែធ្នូ ឆ្នាំ ២០២២ មានរហូតដល់ ២២២ គឺស្ថិតក្នុងកម្រិតខ្ពស់  ក្នុងនោះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងឥណ្ឌាជាដើម គឺជាប្រទេសនិងតំបន់សំខាន់ៗដែលបានបង្កឱ្យមានការកកិតសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោក ។ លោកស្រីបានបន្តទៀតថា គណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិន និងសភាពាណិជ្ជកម្មអន្តរជាតិចិននឹងគាំពារយ៉ាងម៉ឺងម៉ាត់នូវសុវត្ថិភាព ស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដើម្បីជួយធ្វើឱ្យមានការងើបឡើងវិញនៃពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចពិភពលោក ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស