ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទៅដើរមើលផ្សារ Xinfadi ទីក្រុងប៉េកាំង ដើម្បីស្វែងរកផ្លែឈើមកពីប្រទេសរបស់អ្នក !
2023-02-24 17:32:57cri
Share with:

នៅពេលលើកឡើងដល់ទីផ្សារ "Xinfadi"  អ្នកក្រុងប៉េកាំងនឹងនឹកដល់ទីផ្សារលក់ដុំនៃផលិតផលកសិកម្មតែម្តង! ដោយសារតែផ្សារនេះជា "កន្ត្រកបន្លែយក្ស" និង "ថាសផ្លែឈើយក្ស" នៅទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន។ សូមទស្សនារូបភាពខាងក្រោមនេះ តើមានផ្លែឈើណាខ្លះមកពីស្រុកកំណើតរបស់អ្នក ?

សូមបញ្ជាក់ថា ទីផ្សារ Xinfadi ជាទីផ្សារលក់ដុំផលិតផលកសិកម្មនៃទីក្រុងប៉េកាំងដែលបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដែលមានទំហំផ្ទៃដី ១១២.៦ ហិកតា។ បរិមាណនិងទំហំប្រាក់នៃការធ្វើជំនួញនៃទីផ្សារ Xinfadi ឈរនៅលំដាប់នាំមុខគេក្នុងចំណោមទីផ្សារលក់ដុំផលិតផលកសិកម្មជាង ៤៦០០ កន្លែងនៅក្នុងប្រទេសចិន ។ នៅឆ្នាំ ២០២២ ទីផ្សារ Xinfadi បានលក់ផ្លែឈើនាំចូលចំនួនជាង ៨៧ ម៉ឺនតោន ជាមួយនឹងទំហំប្រាក់លក់ដូរជាង៣១០០ លានដុល្លារអាមេរិក និងមានចំនួនកុងតឺន័រសរុប ៣ ម៉ឺន ៥ ពាន់ TEU



អ្នកបកប្រែ:李庆莉
ប្លុកពិសេស